ខេត្តព្រៃវែង ៖ ដោយសារតែមានជំងឺប្រចាំកាយរួមរឹតមើលមិនជា ធ្វើឲ្យបុរសម្នាក់គិតខ្លី សម្រេចចិត្តបញ្ចប់ជីវិតដោយការចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះ ដែលម្ចាស់គេទុកចោលជាប់ទៅរកស៊ីនៅឆ្ងាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣រសៀល ថ្ងៃ ពុធ ៤ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះទុកចោល ដែលជារបស់ឈ្មោះ កុន យ៉ាណា ភេទប្រុស អាយុ ៤៥ឆ្នាំ ភូមិត្រពាំងព្រះទី ២ ឃុំព្រៃឃ្នេសស្រុក មេសាង ខេត្តព្រៃវែង ។
មន្រ្តីនគរបាលស្រុកមេសាងបានឱ្យដឹងថា ជនរងគ្រោះដែលគិតខ្លីខាងលើមានឈ្មោះ មួន មាន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយមូលហេតុដែលធ្វើឱ្យជនរគ្រោះខាងលើគិតខ្លី គឺដោយសារ តែជនរងគ្រោះមានជំងឺប្រចាំកាយព្យាបាលយ៉ាងណាមិនជា ធ្វើឱ្យគាត់គិតខ្លីក៏យកខ្សែដែលគេទុកចងគោប្រវែង២ម៉ែត្រ តជាប់ជាមួយនឹងក្រម៉ា ហើយយកទៅចង.ក និងននងផ្ទះរបស់ឈ្មោះ កុន យ៉ាណា ដែលម្ចាស់ផ្ទះមិននៅ ហើយទុកចោល បណ្តាលឲ្យបាត់បង់ជីវិតដោយក្មានអ្នកណាដឹងឡើយ ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅទីតាំងកើតហេតុធ្វើកោសល្យវិច័យរកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ តែការចង.កពិតប្រាកដមែន ហើយ សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី