ខេត្តរតនគិរី៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋ ដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិរយះពេលបីថ្ងៃ មានសភាពច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ជាពិសេសការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិ ឆ្នាំច សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិឱ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជាដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។
លោកង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា ភ្ញៀងទេសចរណ៍ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយ:ពេល ៣ថ្ងៃ( ១៣.១៤ .១៥ ) មានចំនួន ៨០៣៨១ នាក់ កើនឡើង ៦.៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩៦៦៤ នាក់ កើនភ្ញៀវអន្តរជាតិមានចំនួន៧១៧នាក់មានការកើនឡើង ។
លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនឲ្យមានការតំឡើងថ្លៃនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិឆ្នាំ២០១៨នោះទេ ។
ប៉ុន្ដែនៅតែមានអ្នកបម្រើសេវាម្ហូបអាហារ និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការកំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំច សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨រយះពេលបីថ្ងៃអាជ្ញាធរខេត្តរតនគិរីបានរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តយក្ខឡោម ដោយមានពិធីលេងល្បែងប្រជាប្រីយ៍ មានដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញ់ព្រាត់ ដណ្តើមស្លឹកឈឺ វាយក្អម ឡើងសរសរខ្លាញ់ និងប្រណាំងកង់យឿតជាដើម ។ ក្រៅពីនេះ ក៏មានទស្សនីយ៍ភាពសិល្បៈ ការរាំលេងកំសាន្តសប្បាយ ហើយនៅពេលរាត្រី ក៏មានពិធីបាញ់កាំជ្រួចដើម្បីអបអរសាទរការផ្លាស់ប្តូរឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី សុំសេចក្តីសុខ សេចក្តីចំរើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូលផងដែរ ៕ ប៉ឹម ពិន