ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើង​ឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​​អស់​ថវិកា​ជាង​១០​លាន​រៀល

ចែករំលែក៖

បន្ទាយ​មាន​ជ័យ​ ៖​ បុណ្យចូលឆ្នាំ​ថ្មី​មិន​ទាន់​ត្រាស់​ផង​កំពុង​សប្បាយ​រាំរែក​ភ្លើង​ឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​ផ្អើល​ឆោឡោ​អស់​ថវិកា​ជាង​១០​លាន​រៀល​ដែល​កើតឡើង​នៅ​ម៉ោង​៤​ និង​៥០​នាទី​ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​ ស្ថិត​ភូមិ​ដង​រុន​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​។​

លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម​ ពូក​ សា​រិ​ទ្ធ​ ព្រះ​ជន​៣១​ឆ្នាំ​គឺ​នៅ​ថ្ងៃ​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​ឆ្នាំច​ ឆ្នាំ​២០១៨​នៅ​លេង​កំសាន្ត​មិន​ទាន់​ត្រាស់​ហើយ​ដែល​កំពុង​រាំរែក​ធុងបាស់​សប្បាយ​ស្រាប់តែ​អគ្គិភ័យ​បាន​ឆាបឆេះ​កុដិយ៉ាង​សន្ធោសន្ធៅ​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​ទៅ​ជួយ​ពន្លត់​។​

​លោក​បាន​បញ្ជាក់​ថា​ ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​១​គ្រឿង​បាន​ធ្វើ​អន្តរាគមន៍​ និង​បាញ់​ពន្លត់​។​ អគ្គិភ័យ​ដែល​ឆាបឆេះ​ការ​សន្និដ្ឋាន​ដំបូង​កុដិអស់ទាំង​ស្រុង​១​ខ្នង​ឈើ​លើ​ថ្ម​ក្រោម​ដែល​មាន​ទទឹង​៨​ម៉ែត្រ​ និង​បណ្តោយ​១២​ម៉ែត្រ​ហើយ​អស់​សម្ភារៈ​ទាំងស្រុង​ដែល​សរុប​ថវិកា​ប្រមាណ​ជាង​១០​លាន​រៀល​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​កុដិព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​គឺ​បងប្អូន​ប្រជា​ប្រពល​រដ្ឋ​កំពុង​រាំ​លេង​កំសាន្ត​សប្បាយ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ និង​ត្រូវ​ត្រាស់​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៨​ហើយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ផ្អើល​ឆោឡោ​។​

លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​គ​របាល​ខេត្ត​បាន​បញ្ជាក់​ថា​ដែល​ឆាបឆេះ​កុដិនេះ​ការ​សន្និដ្ឋាន​ដំបូង​គឺ​បណ្តាល​ផ្ទុះ​ចរន្តអគ្គិសនី​បណ្តាល​ឆេះ​កុដិហើយ​សំណូមពរ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​មុន​ចេញដំណើរ​ទៅ​ណា​មក​ណា​ត្រូវ​បិទ​គុប​ភ្លើង​ និង​ពន្លត់​ធូប​ទាន​ការពារ​អគ្គិភ័យ​កើតឡើង​៕ សំ វិច្ឆិកា


ចែករំលែក៖