ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម​ និងនាយខណ្ឌរដ្ឋបាលជលផលកំពត​គ្រប់ទឹកនឹងបទល្មើសនេសាទសមុទ្រ

ចែករំលែក៖

ប្រជានេសាទសមុទ្រខ្មែរ​ក្នុងខេត្តកំពតនៅតែអះអាងថា បណ្តាជនវៀតណាមនៅតែ​ចូលមកនេសាទក្នុងដែនទឹកខ្មែរជារៀងរាល់ថ្ងៃ ។ បណ្តាអ្នកនេសាទបរទេសទាំងនោះ​បានបង់ប្រាក់​ឲ្យសមត្ថកិច្ចជំនាញ ពោលគឺប្រធានមន្ទីរកសិកម្មខេត្តលោក ចាន់ រិទ្ធ និងនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ស សូរិន្ទ ។ មន្ត្រីខ្មែរទាំងពីរនាក់នេះ​នៅខេត្តកំពតទទួលបានលាភសក្ការ ពុករលួយ​ជាយូរណាស់មកហើយ ជាពិសេស​លោកនាយខណ្ឌ ។ អភិបាលខេត្តច្រើនជំនាន់មកផ្តេកផ្តួលជាមួយនឹងផលប្រយោជន៍​របស់មន្ត្រី​ពុករលួយរូបនេះ ។ ប៉ុន្តែគេជឿថា លោក ជាវ តាយ អភិបាលខេត្តកំពតដែលទើបកាន់តំណែងថ្មីៗមិនបណ្តោយឲ្យមន្ត្រីទាំងពីរនាក់នេះបំផ្លាញទឹកចិត្តប្រជាពលរដ្ឋនោះឡើយ ។

ប្រជានេសាទសមុទ្រខ្មែរនៅខេត្តកំពតរាយការណ៍ថា ទូកនេសាទអូសគូរបស់ជនជាតិវៀតណាមធ្វើសកម្មភាពចូលជ្រៅក្នុងដែនសមុទ្រខ្មែរជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបង្កហិង្សាមកលើអ្នកនេសាទខ្មែរម្ចាស់ទឹកម្ចាស់ដីទៀតផង ។ ពួកគេនិយាយពេញៗមាត់ថា បានបង់ប្រាក់ឲ្យមន្ត្រីខ្មែរដែលមានទាំងនគរបាល​ដែនទឹករបស់លោកទូច ពលៈ និង​លោក​ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម ក៏ដូចជាលោក​ស សូរិន្ទ នាយខណ្ឌរដ្ឋបាល ។ បណ្តាជនវៀតណាមទាំងនោះនិយាយថា សម្រាប់លោក ស សូរិន្ទ និងពួកគេ គឺប្រៀបដូចជាអណ្តាតនិងធ្មេញ គឺដូចជាបងប្អូនបង្កើតយ៉ាងដូច្នោះ ។ ជនជាតិវៀតណាមទាំងនេះនិយាយទៀតថា ពួកគេចំណាយរាប់ពាន់ដុល្លារឲ្យលោកស សូរិន្ទ និងលោក ចាន់ រិទ្ធ ក្នុងមួយខែៗ ។

លោកចាន់ រិទ្ធ ក៏ដូចជាលោកស សូរិន្ទ ​នៅពេលដែលថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងសួរនាំអំពីបញ្ហាដែលមិនបង្ក្រាបបទល្មើសនេសាទ ពួកគេឆ្លើយថា គ្មានកម្លាំងគ្រប់គ្រាន់ ។ ប៉ុន្តែកាលប៉ុន្មានឆ្នាំមុន លោកស សូរិន្ទ បានចំណាយ​ជីវិតមន្ត្រីជលផលដើម្បីផលប្រយោជន៍​របស់ខ្លួនរហូតដល់សព្វថ្ងៃនេះ ។ មានន័យថា អំពើហិង្សាមួយបានកើតឡើងរវាងអ្នកនេសាទវៀតណាម នឹងមន្ត្រីជលផលខេត្តកំពត ទើបពួកអ្នកនេសាទវៀតណាម​ព្រមចំណាយប្រាក់ឲ្យលោកស សូរិន្ទ រហូតដល់សព្វថ្ងៃ ។ រីឯលោកចាន់ រិទ្ធ ក្នុងនាមជាមេដឹកនាំ លោកស សូរិន្ទ ក៏បានទទួលផលប្រយោជន៍តាមឋានៈ និងតួនាទី​របស់ខ្លួននោះដែរ ។ អ្នកនេសាទខ្មែរនិយាយថា បុរសទាំងពីរនាក់នេះពុករលួយខ្លាំងណាស់ ហើយមានរឿងជាច្រើនទៀត ៕


ចែករំលែក៖