ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងដឹកនាំកិច្ចប្រជុំវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសក្នុងឱកាស បុណ្យពិសាខបូជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធTelegram នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ថា៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នាទីស្តីការ ក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។

ក្នុងនោះក៏ដើម្បីពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យពិសាខបូជា ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានី ខេត្ត(ពន្ធនាគារចំនួន១៨) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤) លើបញ្ជីទណ្ឌិតស្នើសុំសរុប ២២៨នាក់ (ស្ត្រី១៨នាក់) ៕ ឆដា


ចែករំលែក៖