ខេត្តឧត្តរមានជ័យ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកអ្នកថ្មើរជើងបណ្តាលអោយស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង ១១យប់ថ្ងៃ សុក្រ ៦ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចន្លោះបង្គោលគីទ្យូម៉ែត្រលេខ៤៧និង៤៨លើផ្លូវជាតិ៦៨ ស្ថិតនៅ ភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នគរបាលចរាចរ ស្រុកចុងកាល់បានឲ្យដឹងថា អ្នកថ្មើរជើងដែលរថយន្តបុកស្លាប់នោះឈ្មោះ ហូយ វឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែស្លាប់ នៅនិងកន្លែងកើតហេតុ។ រីឯរថយន្តមិនស្គាលម៉ាកនិងស្លាកលេខបានបើករត់គេចខ្លួនបាត់ស្រមោល ។
នគរបាលចរាចរដដែលបានឲ្យដឹងទៀតថា មូលហេតុមានគ្រោះថ្នាក់បេបនេះ ដោយសារយប់ងងឹតអ្នកបើករថយន្តមើលអ្នកថ្មើរជើងដែលមិនគោរពសិទ្ធិអទិភាពដើរពីមុខ។
បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរួច បានប្រគល់សាកសពជនរង គ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯ រថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ៕ សហការី