ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ រថយន្តកាមរីបាឡែន មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២U ៧២៣៤ បានបុកដើមឈេី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១២៦-១២៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់៣នាក់ នៅមន្ទីរពេទ្យស្រុកស្រែអំបិល។
អ្នកទាំង៥ មានលំនៅដ្ឋាន នៅភូមិក្រាំងអាត់ ឃុំកំពង់សិលា បានមកចូលរួមជប់លៀង ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មី របស់ញាតិមិត្ត នៅភូមិចាំស្រី ឃុំកំពង់សិលា ពេលបេីករថយន្ដត្រឡប់ទៅផ្ទះវិញ(ទិសដៅពីត្បូងទៅជើង) បានរេចង្កូចបុកដើមឈើ នៅខាងស្ដាំដៃ បណ្តាយអោយរងរបួសធ្ងន់មនុស្ស៥នាក់ ស្រី៤នាក់។
ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តស៊ីរ៉ែន របស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានដឹកអ្នករបួស យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ស្រុកស្រែអំបិលផងដែរ ពីព្រោះទីនោះជិត តែមិនអាចជួយសង្គ្រោះបាន ពេលនោះបានស្លាប់អស់៣នាក់ រងរបួសធ្ងន់២នាក់។
លោក វរសេនីយ៍ទោ ហួត ចាន់ធី អធិការស្រុកកំពង់បានអោយដឹងថា ជនរងគ្រោះឈ្មោះ ១ សុត ចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ (ស្លាប់)២ឈ្មោះ ម៉ៅ សុខឃីម ភេទស្រី អាយុ២៩ឆ្នាំ (ស្លាប់)៣ឈ្មោះ វង្ស សុភ័ណ្ណភេទស្រី អាយុ២០ឆ្លាំ (ស្លាប់)៤ឈ្មោះ ម៉ៅ សុខខេង ភេទស្រី អាយុ ៣៧ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង៤មានទីលំនៅក្រាំងអាត់ ឃុំកំពង់សិលាស្រុកកំពង់សិលាខេត្តព្រះសីហនុ ៥ឈ្មោះ នួន ពិសី ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសធ្ងន់មានទីលំនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
បច្ចុប្បន្នសាកសពទាំង៣ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានផ្នែកជំនាញស្ទូចយកមករក្សាទុកនៅអធិការដ្ថាន នគរបាលស្រុកកំពង់សិលា ៕ ឆ្លាម សមុទ្រ