ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាកែច្នៃមួយគ្រឿងដឹកឈើខុសច្បាប់ត្រូវកម្លាំងបរិស្ថានខេត្តបង្រាបបាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តកែឆ្នៃមួយគ្រឿងដឹកឈើពេញប្រៀបតែម្តង និងថៅកែរម្នាកអ្នក់បើកបរម្នាក់ត្រូវបានកម្លាំងជំនាញបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់បានរួនបញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ។

ការស្ទាក់បង្ក្រាប់ចាប់បានរថយន្តដឹកឈើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លើរដងផ្លូវត្រង់ចំណុចចម្ការកាហ្វេ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ហើយរថយន្តដឹកឈើនេះជារបស់ឈ្មួញដុះស្លែ​ម្នាក់ ឈ្មោះ​ កៃ​ភេទប្រុស ជនជាតិខ្មែឥស្លាម រស់នៅភូពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលដឹកចេញពីតំបន់ភូមិ ឃុំខាងលើ ហើយឆ្លងកាត់ទីរួមខេត្តឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារដាក់ដាំ ដែលមានសមត្ថកិច្ចឈរជើងនៅទីនោះជាច្រើនស្ថាប័ន ។

រថយន្តនោះ ដឹកសុទ្ឋតែឈើប្រណីតប្រភេទធ្នង់ពេញប្រៀបតែម្តង ចំនួនតួលេខមិនទាន់ដឹងនៅឡើយ កំពុងបញ្ជូនទៅមន្ទីរបរិស្ថានខេត្តធ្វើកំណត់ហេតុចាត់ការតាមច្បាប់ព្រៃឈើបន្ត ៕ ជីវន្ត


ចែករំលែក៖