ខេត្តសៀមរាប៖ បុរសម្នាក់ទំនងជាខូចចិត្ត បន្ទាប់ពីឈ្នោះគ្នាជាមួយប្រពន្ធរួចដើរទៅចងកសម្លាប់ខ្លួន ។ ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្រវឹងស្រាបានឈ្លោះគ្នាជាមួយប្រពន្ធ រួចហើយក៏ដើរទៅចងកសម្លាប់ខ្លួន នៅលើដើមស្វាយចម្ងាយ១០ម៉ែត្រ ពីក្រោយផ្ទះជនរងគ្រោះ ឈ្មោះនាល ធន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកុសល្យវិច័យ ធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី