ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធម្មការ៖ ការផ្លាស់ប្ដូរពុទ្ធសករាជទៅ ២៥៦២ ត្រូវចាប់ផ្ដើមពីថ្ងៃ១រោច ខែពិសាខ ពោលគឺចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការភ័ន្ដច្រឡំថា ការផ្លាស់ប្ដូរពុទ្ធសករាជពី ២៥៦១ ទៅ ពុទ្ធសករាជ ២៥៦២ នៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬថ្ងៃវារៈឡើងស័កនោះ នៅ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការ និងសាសនាបានឲ្យដឹងថា ការ ផ្លាស់ប្ដូរពុទ្ធសករាជទៅ ២៥៦២ គឺចាប់ ផ្ដើមនៅថ្ងៃ១រោច ខែពិសាខ ដែលត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ខាងមុខ នេះ ។

អ្នកនាំពាក្យក្រសួងធម្មការបានរៀបរាប់​ ​យ៉ាងដូច្នេះថា “ឯកសារការដូរពុទ្ធសករាជ ត្រឹមត្រូវគឺត្រូវប្ដូរនៅថ្ងៃ១រោច ខែ​ពិសាខជាថ្ងៃដែលថ្នាក់ដឹកនាំកំពូល ព្រះពុទ្ធសាសនាកំណត់យកដោយគិតបន្ទាប់ពីថ្ងៃ ព្រះ ពុទ្ធអង្គទ្រង់យាងចូលកាន់ព្រះនិព្វាននៅ​ថ្ងៃ​ពេញបូណ៌មី ខែពិសាខ ។ សម្រាប់ឆ្នាំ​នេះត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ​២០១៨ មិនមែនប្ដូរពីថ្ងៃចូលឆ្នាំ ឬថ្ងៃឡើង​ស័កនេះទេ ។ ចំពោះការប្រកាសនៅក្នុង​ពិធី​​បុណ្យចូលឆ្នាំថា ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធ​សករាជ២៥៦២នោះ ជាមានន័យដល់ទៅ​​​​ពេញមួយឆ្នាំ” ។

តែការប្រើលិខិតបទដ្ឋានផ្លូវការត្រូវប្រើ ២៥៦១ លុះត្រាដល់ ថ្ងៃ១រោច ខែពិសាខ ទើបប្រើជាពុទ្ធសករាជ ២៥៦២ បាន ។ ករណីនេះមិនសម្រេចទៅលើក្បួនខ្នាត ទាំងស្រុងទេ អាស្រ័យរាជរដ្ឋាភិបាលជា អ្នកសម្រេច ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាចែង ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ប្រទេសខ្លះរដ្ឋជាអ្នកកំណត់ ដូចជាប្រទេស ថៃរដ្ឋាភិបាល គេសម្រេចប្ដូរពុទ្ធសករាជនៅថ្ងៃទី១ ខែមករា ដើមឆ្នាំនេះតែម្ដង ៕ ហេង សូរិយា

លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ


ចែករំលែក៖