ភ្នំពេញ៖ សកម្មភាពគយចល័ត រាជធានីភ្នំពេញ ចុះបង្ក្រាបឡានសង្ស័យថាគ្មានពន្ធនាំចូល សុទ្ធតែលក្ខណះមិនច្បាស់លាស់ មានន័យថា៖ «បើចាប់ខុសសូមទោស បើចាប់ត្រូវមានស្នាដៃ» បង្កើតតែវប្បធម៍បំពេញតួនាទី ភារកិច្ច អនុវត្តតាមទម្លាប់ ផ្ទុយពីគោលការណ៍ច្បាប់ បាននឹងកំពុងតែជះឥទ្ធុិពលដ៏អាក្រក់ដល់សង្គមជាតិ ខណះលាតសន្ធឹងអំណាចប្រាសចាកច្បាប់គយ។
ជាក់ស្តែងនៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ គយចល័យមួយក្រុមប្រដេញចាប់ឡានLEXUS មួយគ្រឿងពណ៍ ប្រផេះ ពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ 02-2-7893 នៅចំណុច ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សកម្មភាពនេះក្រុមគយចល័តបានយករថយន្តវីហ្គោសុីរ៉ែន បិទពីមុខ បិទពីក្រោយ មើលទៅដូចករណីបង្ក្រាបគ្រឿងញៀន ឬបទឧក្រិដ្ឋ បង្កអោយភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដោយចោទប្រកាន់ម្ចាស់ឡានប្រើប្រាស់ឡានគ្មានពន្ធនាំចូល ត្រូវបង្ខំនាំឡាន១គ្រឿងនេះទៅស្នាក់ការរបស់ខ្លួន។
សកម្មភាពនេះ គឺខាងគយចល័តមិនត្រូវស្តាប់ពីហេតុផលម្ចាស់ឡានបកស្រាយ ទេ សំខាន់ដឹងតែប្រើវប្បធម៍ទម្លាប់ត្រូវតែអូសឡានយកទៅកន្លែង។ ផ្ទុយទៅវិញករណីនេះម្ចាស់ឡានមានមុខមាត់ មានឯកសារសំអាងស្របច្បាប់សំបុត្រនាំចូល ហើយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ទើបក្រុមគយចល័តភ្លឺភ្នែក ហើយចុងក្រោយបានត្រឹមតែសូមទោស និងអនុញ្ញាតិអោយឡានចេញ ពួកគេបានដកខ្លួនចេញដោយប្រញាប់ប្រញាល់តែប៉ុណ្ណោះ។
ជុំវិញបញ្ហាបែបនេះ ខាងគយក្រុមគយចល័ត មិនបានស្រាវជ្រាវ អោយបានម៉ត់ចត់ទេ ឬធ្វើការតាមទម្លាប់ស្មានៗ..? ចុះបើឡាននោះជាអ្នកធំកំពុងជិះ តើគាត់នឹងត្រូវបាត់បង់កិត្តិយសដល់កម្រិតណា.(ឡាននេះរបស់អ្នកធំដែរតែអ្នកធំគោរពច្បាប់មិនបង្ករឿង) ខណះសម័យបច្ចុប្បន្នជាសម័យសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋមិនបានដឹងអង្គហេតុច្បាស់ ប្រាកដជាវាយប្រហារថា៖ អ្នកធំជិះឡាន (ខម)អត់ពន្ធ អត់បង់ពន្ធជូនរដ្ឋ ប៉ះពាល់ទាំងកិត្តិយសម្ចាស់ឡាន ទាំងស្ថាប័នពាក់ព័ន្ធ និងថ្នាក់លើទៀតផង..?
គួរបញ្ឈប់ទៅវប្បធម៍ធ្វើការតាមទម្លាប់ព្រៀវៗ អាងតែក្រុមខ្លួនមានអំណាចនោះ ព្រោះអំណាចតួនាទី ភារកិច្ចគយចល័ត ត្រូវធ្វើការរង្វង់ច្បាប់។ នេះមិនគិតពីសកម្មភាពក្រុមគយចល័តពុករលួយដាក់ខែជាមួយឈ្មួញដឹកទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ រថយន្តកាត់ ត ឃ្លាំងស្តុបទំនិញជាដើមដែលមានរាប់រយ រាប់ពាន់កន្លែងក្នុងរាជធានីភ្នំពេញផង។ បញ្ហាទាំងអស់នេះ គួរលោកអគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ក៏ដូចជាលោកទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិនិត្យពីបុគ្គលិកលក្ខណះនៃបុគ្គលក្រុមគយចល័យខ្លះ កំពុងបំពេញតួនាទីហួសដែនកំណត់ច្បាប់គយ ពិសេសអោយទប់ស្កាត់ បង្ក្រាបទំនិញគេចពន្ធ បែជាមកដាក់ខែជាមួយឈ្មួយរកសុីល្មើសច្បាប់។ ក្នុងនោះក្រុមគយចល័តច្រើនប្រើអំណាចលោកអគ្គនាយក ភរិយាលោកអគ្គនាយក ដូចជាករណីអនុប្រធានសាខាគយនិងរដ្ឋាករ រាជធានីភ្នំពេញ ឈ្មោះ សេង សារឿន មួយរូប ខ្លួនមួយតំណែងតួនាទីមួយកំផ្លុស និងយកតែឈ្មោះភរិយាលោកអគ្គនាយក ដើរយកលុយតាមទីតាំងឃ្លាំងស្តុកទំនិញ ដាក់ខែរថយន្តដឹកទំនិញចូលក្នុងរាជធានី ក្នុង១ក្រុមហ៊ុនចាប់ពី២០០០ដុល្លារឡើងទៅ ចុះបើសព្វថ្ងៃមានក្រុមហ៊ុនដឹកជញ្ជូនរាប់រយ រាប់ពាន់ ហើយគាត់ សេង សារឿន គ្រាន់តែប្រើចំហាយអំណាចភរិយាលោកអគ្គនាយកគយ និងរដ្ឋាករកម្ពុជាផងក៏បានលុយសឹងក្លាយជាសេដ្ឋី អាចនិយាយបានថា៖ លុយពុករលួយនេះទុកចាយ២ជាតិទៀតក៏មិនអស់ផង។
មានឈ្មួញនិងមន្រ្តីគយខ្លះ បង្ហើបថា៖ សព្វថ្ងៃមេគយធំម៉ាស្រុកខ្មែរឋានះជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែបើភរិយាគាត់វិញធំជាងកុង្សីទៅទៀត ខណះគយៗជំនិតភរិយាគាត់ យកឈ្មោះតែភរិយាមេគយទៅប្រើម្នាក់ៗកៀបលុយឈ្មួញ តាមក្រុមហ៊ុន ធ្វើមានបាន សុីចាយសប្បាយហុឺហារ បញ្ចេញនូវភាពក្រអើតក្រទម ឬក១០០ការ៉ុង ជះឥទ្ធិពលនៃទង្វើខ្វះសីលធម៍នេះប៉ះពាល់សង្គមជាតិធ្ងន់ធ្ងរបំផុត ភាគច្រើនប្រភេទគយមានឱកាសពុករលួយ គឺប្តូរចរិកធម្មជាតិពីថ្លៃថ្នូរដោយចំណេះដឹង មកជាមនុស្សបូសខ្លៀក។
គួររំលឹកថា៖ ករណីក្រុមគយចល័តចាប់ឡានមានពន្ធនាំចូល ពន្ធអាករ ជាបន្ទុករបស់រដ្ឋព្រឹកមិញ គឺជាឡានគេប្រើ៨ឆ្នាំមកហើយ ដែលទិញ ស្របគ្នាជាមួយ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការ កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ សុខ ខេមរា