ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ស្រវឹងស្រាជិះម៉ូតូឡើងថ្នល់មិនប្រយ័ត្នដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ ក្មេងប្រុស២នាក់ស្រវឹងស្រាជិះម៉ូតូឡើងថ្នល់មិនប្រយ័ត្នរេចង្កូត ដួលបោកក្បាលនឹងថ្នល់ជាតិ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់វាងក្រុង ត្រង់ចំណុចភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ឈីន ភេទប្រុស អាយុ ១៧ឆ្នាំជា អ្នកបើកបរម៉ូតូ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1B- 5236 រងរបួសធ្ងន់ អ្នករួមដំណើរ ឈ្មោះ ឌីម ឌ័រ ភេទប្រុស អាយុ១៣ឆ្នាំ បាន ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកសន្ទុកចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖