ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ បើករថយន្តមួយគ្រឿងបត់ស្តាំដៃក្នុងល្បឿនលឿនពេក បួងចង្កូតមិនទាន់ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៨កង់ រថយន្តបង្កកល់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវរលាម៉ោង៦-៣០នាទីយប់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងជើងស្តុបណតប្រីតប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រីត ភូមិស្នែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់បើករថយន្តមួយគ្រឿងម៉ាកមីតស៊ុយមីតសុី ត្រាយតុន ពណ៏សពាក់ស្លាកលេខភ្នំពេញ2AT-0398ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចក្នុងល្បឿងយ៉ាងលឿនលុះមកដល់ស្តុបបែកជាបួនផ្លូវណតប្រីតបានបត់ស្តាំដៃលុះដល់ចំណុចកើតហេតុខាងលើដោយល្បឿនរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៍ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៨កង់រថយន្តបង្កលក់លើទ្រូវផ្លូវទៅមុខលែងរួច សំណាងល្អមិនវងហកឲ្យមានអ្នកណារងរបួសឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅដមត្ថកិច្ចជំនាញចុះមកវាស់វែងរថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ