ព័ត៌មានទាន់ហេតុការណ៍៖

ស្រង់យកសាកសពបុរសចំណាស់ម្នាក់ឃើញស្លាប់អណ្តែតទឹកនៅក្បែរឆ្នេរខ្សាច់សមុទ្ររាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្របាន ប្រើទូកចុះទៅស្រង់យកសាកសពបុរសចំណាស់វយ័ប្រមាណ៦០ឆ្នាំម្នាក់ ដែលឃើញស្លាប់អណ្តែតទឹកនៅក្បែរឆ្នេរខ្សាច់សមុទ្ររាម កាលពីព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ។

បើតាមមន្ត្រីកងទព័ជើងទឹកដដែលឲ្យដឹងថា សាកសពគឺជាបុរសដើរអនាថា ប៉ុន្មានថ្ងៃមុនស្លាប់នេះ គេឃើញបុរសអនាថារូបនេះ ដើរនៅក្បែរៗមូលដ្ឋានសមុទ្រនេះដែរ ។

ក្រោយស្រង់បាន សាកសពក៏ប្រគល់ឲ្យសមត្ថកិច្ចនគរបាលធ្វើកោសល្យវិច័យជាមួយ និងការសន្និដ្ឋានថា សាកសពស្លាប់ដោយលង់ទឹក ពិតប្រាកដមែន ចំណែកសាកសពបានប្រគល់ជូនអជ្ញាធមូលដ្ថានចាត់ចែងបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖