ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការពេលយប់ចាប់ម៉ូតូចំនួន២២គ្រឿងនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូចំនួន២២គ្រឿង ដែលអ្នកបើកបរមិនគោរពច្បាប់ចរាចរត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌច្បាអំពៅ ចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យដោយឡែកអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរទាំងអស់ត្រូវបានក្រុមការងារអប់រំនៅកន្លែងត្រួតពិនិត្យ ។

ករណីចាប់ម៉ូតូទាំង២២គ្រឿងនេះ ធ្វើឡើងនៅគ្រាដែលគណៈបញ្ជាការឯកភាពបើកយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ, លោក ព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ , លោកសេង សូនី អធិការស្តីទី និងកម្លាំងសន្តិសុខជាច្រើននាក់ទៀត ។

លោករស់ សុភ័ក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌបានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្តច្បាប់ចរាចរនេះគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើឡើងស្ទើជារៀងរាល់យប់ដើម្បីធានាបាននូវសន្តិសុខល្អ និងជំរុញឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូអនុវត្តតាមច្បាប់ចរាចរ ។ ជាលទ្ធផលក្រោយពេលយុទ្ធនាការកម្លាំងចម្រុះត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន៣២គ្រឿង ម៉ូតូ១៦១គ្រឿង ក្នុងនោះម៉ូតូចំនួនចំនួន២២គ្រឿងត្រូវបានចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរ ចំណែកអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរជាង២០នាក់បានអប់រំនៅកន្លែងយុទ្ធនាការ ដោយមិនបានឃាត់ខ្លួននោះទេ ៕ សណ្តោស


ចែករំលែក៖