ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់កណ្ដាលស្រែដោយសាររន្ទះបាញ់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នប្រទះឃើញក្មេងប្រុសម្នាក់ ដេកស្លាប់នៅកណ្ដាលស្រែ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិសិរីសាមគ្គីត្បូង ឃុំស្រឡៅ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះគំ អឿន ភេទប្រុសអាយុ២១ឆ្នាំ នៅ ភូមិ សិរីសាមគ្គីត្បូង ឃុំស្រឡៅ ស្រុកបារាយណ៌ ខេត្តកំពង់ធំ បានជិះកង់ទៅមើលគោនៅតំបន់ត្រពាំងកាប់ឆ្កែ ក្រោយពេលមេឃភ្លៀងមិនឃើញត្រឡប់មកផ្ទះវិញ ឃើញតែគោ ទើបឪពុក និងបងប្អូនចេញតាមរកឃើញ ជនរងគ្រោះ ដេកស្លាប់កណ្ដាលស្រែមានឈាមតាមត្រចៀក និងស្នាមឆេះខោអាវ រកឃើញនៅម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។

សមត្ថកិច្ចសន្និដ្ឋានថាជា ករណីរន្ទះបាញ់ក្រោយពីធ្វើកុសល្យវិច័យរួចប្រគល់ជូន សាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

 


ចែករំលែក៖