ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសចាប់រំលោភកូនស្រីគេនៅលើផ្ទះទាំងកណ្តាលយប់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ។

បុរសម្នាក់តណ្ហាឡើងខ្លាំងបានឡើងទៅបើកមុងចាប់រំលោភកូនស្រីគេនៅលើផ្ទះទាំងកណ្តាលយប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដែលប្រព្រឹត្តនៅភូមិ ព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកប៉ុល ឃំុបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល មកស្នាក់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ នារីរងគ្រោះឈ្មោះហ.ហ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល ។

លោកអធិការបានឲ្យដឹងថា នៅ ថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ ជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជនរងគ្រោះហើយបានបើកមុងចូល ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើបលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបំរះ និងខាំដៃជនសង្ស័យ ហើយស្រែកឲ្យឪពុកម្តាយជួយ ។ ក្រោយឮសម្លេងស្រែកឲ្យជួយ ឪពុកម្តាយក៏ស្ទុះទៅ ឃើញជនសង្ស័យឈ្មោះធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន ឃើញដូច្នេះ ឪពុក ក៏បានតេមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ថាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ៕ ឆ ដា


ចែករំលែក៖