ខេត្តរតនគិរី ៖ ប្រធានក្រុមហ៊ុនហេង តារាដែលជាក្រុមហ៊ុនទទួលបានសិទ្ធិ វិនិយោគផ្សារបានលុង ខេត្តរតនគិរី គឺ លោកឧកញ៉ា សា លាង ត្រូវបានសាលា ដំបូងខេត្តរតនគិរីសម្រេចចេញដីការក្សា ការពារដោយមិនអនុញ្ញាតឲ្យដើរយក ភាស៊ីនៅមុខផ្សារបានលុង ដែលជាតំបន់ លេខ៤តទៀតនោះឡើយ និងហាមយក សំរាមទៅចាក់លើទីតាំងនេះផងដែរ។ បន្ទាប់ ពីលោកឧកញ៉ារូបនេះជំពាក់លុយថ្លៃសំរាម ជាង៤ម៉ឺនដុល្លារ ។ ការសម្រេចរបស់ សាលាដំបូងខេត្តរតនគិរីខាងលើនេះ គឺធ្វើ ឡើងតាមពាក្យបណ្តឹងរបស់លោកជា គួង ម្ចាស់ ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុង បានលុង និងជាម្ចាស់បំណុលរបស់ឧកញ៉ា សា លាង ផងដែរ ។
បើតាមដីការក្សាការពាររបស់សាលា ដំបូងខេត្តរតនគិរី បានបញ្ជាក់ថា «ហាម ឃាត់កូនបំណុល ឈ្មោះ សា លាង ជា នាយកក្រុមហ៊ុនហេងតារា អ្នកវិនិយោគ ផ្សារបានលុងខេត្តរតនគិរីមិនឲ្យបុគ្គលិក ឈ្មោះ ជាម សុផាត, ឌី និងអ្នកដទៃទៀត ធ្វើសកម្មភាពយកភាស៊ីនៅតំបន់ទី៤ និង ហាមកូនបំណុលយកសំរាមមកចាក់នៅ លើដីតំបន់៤ នៃប្លង់ផ្សារបានលុង»។
យ៉ាងណាយោងតាមដីកាការពារក៏បាន បញ្ជាក់ដែរថា លោកឧកញ៉ា សា លាង ត្រូវ បានរដ្ឋបាលសាលាខេត្តរតនគិរីអនុញ្ញាត ឲ្យយកភាស៊ីតែក្នុងតំបន់លេខ១ លេខ២ និងលេខ៣តែប៉ុណ្ណោះ។ ដោយឡែកតំបន់ លេខ៤ ដែលជាដីទំនេរវាស់វែង និងប្រគល់ ជូនដោយគណៈកម្មការអន្តរក្រសួងមិន អនុញ្ញាតឲ្យយកភាស៊ីនោះឡើយ ។
បើតាមលោក ជា គួង ប្រធានក្រុមហ៊ុន ប្រមូលសំរាមនៅក្នុងក្រុងបានលុងបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាព្រោះ តែទង្វើយកអំណាចបំពានច្បាប់របស់ ឧកញ៉ា សា លាង នេះហើយ ទើបរូបលោក សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បី ឲ្យតុលាការចេញដីការក្សាការពារមិនឲ្យ បុគ្គលរូបនេះទារភាស៊ីពីអាជីវករនៅមុខ ផ្សារ និងបញ្ឈប់យកសំរាមទៅចាក់ចោល នៅតំបន់នេះទៀត។
ប្រធានក្រុមហ៊ុនប្រមូលសំរាមនៅក្នុង ក្រុងបានលុង លោក ជា គួង ក៏បានសម្តែង ការខកចិត្តផងដែរ ចំពោះអាជ្ញាធរក្រុង បានលុង ដែលបន្តព្រងើយកន្តើយមិនព្រម ចាត់វិធានការទៅលើឧកញ៉ា សា លាង ហើយបន្តឲ្យឧកញ៉ារូបនេះយកសំរាមមក ចាក់ចោលសំអុយកណ្តាលទីក្រុង។
លោក ជា គួង បន្តថា តាមអនុក្រឹត្យស្តី ពីបញ្ហាបរិស្ថាន គឺអាជ្ញាធរត្រូវតែប្តឹង ឧកញ៉ា សា លាង យកថវិកាចូលរដ្ឋ ចំពោះទង្វើបំផ្លាញបរិស្ថានដោយគរសំរាម ទុកចោលបែបនេះ ។ ទាំងលោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេង តារា និង លោក ជា គួង ប្រធានក្រុមហ៊ុន «គីម ជ្រា» ជាអ្នកទទួលប្រមូលសំរាមនៅទូទាំងក្រុង បានលុងភ្នាក់ងារកាសែត នគរវត្ត មិនអាច រកការបញ្ជាក់បានទេនៅព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៨ ៕ ហេង នរិន្ទ្រ