ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយH1 បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តហ្វតរ៉េជ័រ ខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ H1 បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តហ្វតរ៉េជ័រ បណ្តាលឲ្យរងការខូតខាតមួយចំហៀងខាងឆ្វេង សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ១២៨កែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយH1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 61.2.0135 ធ្វើដំណើរតាមផ្លូវលេខ២៥៧ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវលេខ១២៨ ក៏ជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2X-5976 បើកបរនឹងរួមដំណើរដោយបុរស៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ទិសដៅ ពីលិចទៅកើត បណ្ដាលរងការខូចខាតមួយចំហៀងខាងឆ្វេង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុឲ្យភាគីទាំង២សម្របសម្រួលគ្នាដោយសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចហៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖