ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃស្នងការខេត្តប៉ៃលិនចុះចាប់ឃាត់ខ្លួនបុរសម្នាក់និងបក្ខពួក៣នាក់ទៀត តាមដីកាបង្គាប់ឱ្យចាប់ឃុំខ្លួន

ចែករំលែក៖

ខេត្ដប៉ៃលិន​៖ កាលពី​វេលាម៉ោង ០៩និង២៥នាទីព្រឹក​ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តប៉ៃលិន​ បានសហការ ចុះអនុវត្តដីកាបង្គាប់ឱ្យ ចាប់/ឃុំ ខ្លួន លេខ ២៣ ត.ព្រ ចុះថ្ងៃ​សុក្រ​ ០៩រោច​ ខែមាឃ​ ឆ្នាំ​រកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវ​នឹង​ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៨ ចេញដោយលោក លាង សួគ៌​ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តប៉ៃលិន នៅចំនុចកាស៊ីណូក្រោន ។

ជនដែលត្រូវចាប់ខ្លួន៖

០១-​ ឈ្មោះ សាក់ រស្មី ហៅស្នា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

០២-​ ឈ្មោះ កាន សំប្រង អាយុ៤២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិតាគ្រុក សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

០៣-​ ឈ្មោះ ឌុង ធា ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិនាងលើ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង

០៤-​ ឈ្មោះ យាយ អឹម ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករនៅថៃ ទីលំនៅមិនពិតប្រាក ក្នុងករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយពីនាំខ្លួុនជនសង្ស័យទាំង​ ០៤នាក់​ មកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឈ្មោះ សាក់ រស្មី ហៅស្នា មានដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ លាង សួគ៌ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផ្នែកអនុវត្តដីកាចាត់ការតាមនិតីវិធីច្បាប់ ។

ចំណែកជនសង្ស័យទាំង០៣ នាក់ទៀត ការិយាល័យជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖