ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ នៅក្បែររង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅក្បែររង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឃើញយុវជនម្នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI-8576 បានធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវសុរាម្រឹត ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ដែលជាផ្លូវកោង ក៏ស្រាប់តែមានយុវជនម្នាក់ទៀតបើកម៉ូតូម៉ាក ឌូក ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CD-9018 បានធ្វើដំណើរម្នាក់ឯងដូចគ្នា និងបានក្រឡឹងរង្វង់មូល ក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលមកបុកម៉ូតូហុងដាឌ្រីមចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីទាំង២ ម្ខាងបាក់ឆ្អឹងដងកាំបិត និងម្ខាងទៀតបែកប្រអប់ជើង រងរបួសធ្ងន់ទាំង២នាក់ រីឯម៉ូតូរងការខូចខាតពីមុខដូចគ្នាផងដែរ ។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំង២ រងរបួសអាចនិយាយគ្នាបាន ក៏ចចារគ្នាមួយសន្ទុះ។ក្រោយភាគីទាំង២និយាយមិនត្រូវគ្នា ក៏សម្រេចប្រគល់ឲ្យសមត្ថកិច្ចជំនាញ វាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំដោះស្រាយតាមក្រោយ ហើយជនរងគ្រោះទាំង២នាក់ មានម្នាក់ឡើងរថយន្តមិត្តភក្តិទៅព្យាបាលរបួស និងភាគីម្ខាងទៀត ឡើងរថយន្តសង្គ្រោះរបស់ សុខ លាភមេត្រី ទៅព្យាបាលរបួសដូចគ្នា ៕ជ្រោយពេជ្រ


ចែករំលែក៖