ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់ ក្នុងផ្ទះដោយជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តកោះកុង ៖ បុរសជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់ ក្នុងផ្ទះរបស់ខ្លួនដោយមានជងឺរ៉ាំរ៉ៃ បង្កការភ្ញាក់ផ្អើលនា ព្រឹកថ្ងៃ ពុធ ៣ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០១៨នៅ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថាជនជាតិអង់គ្លេស ដែលដេកស្លាប់រូបនេះមានឈ្មោះ lANDON STEPHEN DOUGLAS ភេទប្រុសអាយុ៧០ឆ្នាំ មានប្រពន្ធជាជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពដដែលបានបន្តថា បើតាមការធ្វើកោសល្យវិច្ច័យទៅលើសាកសព គឺជនបរទេសបានដេកស្លាប់ កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែឧសភាឆ្នា២០១៨ដោយមានជំងឺមហារីក គ្រាប់ឈាម រ៉ាំរ៉ៃយូរមកហើយ ។ ក្រោយពិនិត្យនិងធ្វើកោសល្យចប់សមត្ថកិច្ចជំនាញ បានប្រគល់សពជូនប្រពន្ធជនរងគ្រោះយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖