ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកវាលវែងបានឃាត់ខ្លួនមន្រ្តីពាក់ព័ន្ធជាច្រើនរូបករណីដើរយកលុយអនាធិបតេយ្យ “កុងត្រូលជជុះ” ត្រង់ចំណុចគីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០យប់ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ។
អធិការនគរបាលស្រុកវាលវែងលោក ធាង ឡេង បានឲ្យដឹងថា ក្រោយពីទទួល ដំណឹងមានករណីដើរយកលុយអនាធិប តេយ្យ “កុងត្រូលជជុះ” នៅចំណុចខាងលើ ទើបលោកដឹកនាំកម្លាំងចំនួន៧នាក់ចុះទៅបង្រ្កាបភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនមនុស្ស១៤នាក់នាំមកសាកសួរ ។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា «អង្គការការពារបរិស្ថាន និង អភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា»ចំនួន១៤ នាក់ត្រូវបានកម្លាំងនគរបាលស្រុកវាលវែងបើកប្រតិបត្តិការឃាត់ខ្លួននិងយកទៅសាកសួរតាមច្បាប់បន្ទាប់ពីក្រុមទាំងនេះដើរដាក់កុងត្រូលជជុះតាមផ្លូវសម្លុតយកលុយពីបទ ល្មើសនានាយ៉ាងអនាធិបតេយ្យ ។
លោក ប៊ូ ង៉ែត អធិការរងនគរបាលស្រុក វាលវែងបានឲ្យដឹងថា ក្រោយទទួលបាន បញ្ជាពីគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកវាល វែងដឹកនាំដោយលោកអធិការ ធាង ឡេង បានចុះប្រតិបត្តិការភ្លាមៗ និងឃាត់បាន មុខសញ្ញាចំនួន១៤នាក់យកមកចាត់ការតាមច្បាប់ ។
លោកអធិការបានបន្តថា ជនសង្ស័យទី ១-ឈ្មោះ ញ៉ែម ផៃមន្នី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខងារជាប្រធានលេខាតំបន់៥នៃ អង្គការការពារបរិស្ថាន និងអភិរក្សសត្វព្រៃ, ព្រៃឈើកម្ពុជា, ទី២-ឈ្មោះ អុីង កន ភេទ ប្រុស អាយុ២៥ឆ្នាំ (សមាជិក), ទី៣-ឈ្មោះ កន ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ (សមា ជិក), ទី៤-ឈ្មោះ ហ៊ុន ទី ភេទប្រុស អាយុ ៤៤ឆ្នាំ(មន្ត្រី), ទី៥-ឈ្មោះ កែវ ដារ៉ាវុធ ភេទប្រុស អាយុ៥០ឆ្នាំ (មន្ត្រី),ទី៦-ឈ្មោះ យឿង ម៉ៃតី ភេទប្រុស អាយុ២៤ឆ្នាំ (មន្ត្រី), ទី៧-ឈ្មោះ ធន់ សុខុន ភេទប្រុស អាយុ ៤៤ឆ្នាំ(មន្ត្រី), ទី៨-ឈ្មោះ នុត វណ្ណា ភេទ ប្រុស អាយុ៥១ឆ្នាំ (មន្ត្រី), ទី៩-ឈ្មោះ ឃុត សុខឃីម ភេទប្រុស អាយុ៤៦ឆ្នាំ (មន្ត្រី), ទី១០-ឈ្មោះ ញ៉ិល វណ្ណា ភេទ ប្រុស អាយុ៥០ឆ្នាំ(មន្ត្រី), ទី១១-ឈ្មោះ ទិត យួម ភេទប្រុស អាយុ៥៥ឆ្នាំ (មន្ត្រី), ១២-ឈ្មោះ ហួន ហា ភេទប្រុស អាយុ២៤ ឆ្នាំ (មន្ត្រី), ទី១៣-ឈ្មោះ ផែង សុគុណ ភេទប្រុស អាយុ២៣ឆ្នាំ( សមាជិក) និងទី ១៤-ឈ្មោះ ព្រាប ហុន ភេទប្រុស អាយុ ៣៨ឆ្នាំ (មន្ត្រី) ។
ក្រោយឃាត់ខ្លួនមនុស្សទាំង១៤នាក់ខាងលើត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន