ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនច្រៀកឈើមូលនៅភូមិកំពង់ស្ដេចជាច្រើនកន្លែងមេព្រៃមិនមានវិធានការ​ទប់ស្កាត់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសព្រៃឈើនៅ តែកើតមានជារៀងរាល់ថ្ងៃ ក្នុងទឹកដីស្រុកបារាយណ៍ខេត្តកំពង់ធំ ជាក់ស្តែងដូចជា ម៉ាស៊ីនថាសច្រៀកឈើមូល នៅភូមិកំពង់ ស្ដេច ឃុំក្រាវា ស្រុកបារាយណ៍មានចំនួនប្រាំកន្លែងកំពុងធ្វើសកម្មភាពអារច្រៀក ឈើយ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបនោះឡើយ ។

អ្នកយកព័ត៌មាននគរវត្តបានទំនាក់ទំនង ទូរស័ព្ទទៅលោក ហេង កាមិច នាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍កាលពីរសៀលថ្ងៃទី០២ ខែឧសភា ២០១៨ តែទូរស័ព្ទលោកមិនអាចទំនាក់ទំនងបាន ។ ចំណែក លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មវិញ លោកបាននិយាយប្រាប់អ្នកព័ត៌មានថាលោកធ្លាប់ប្រាប់ទៅនាយសង្កាត់បារាយណ៍ហើយ តើហេតុអ្វីមិនឃើញចុះទៅ ទប់ស្កាត់បែបនេះ។

ហើយបើយោងតាមមតិមហាជន នៅ ក្នុងស្រុកបារាយណ៍បាននាំគ្នានិយាយរិះគន់ចំៗទៅលើលោក ហេង កាមិចថាតាំងពីលោកមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍មកគេមិនដែលឃើញលោក ហេង កាមិច បង្ក្រាបឬចាប់បានរថយន្តដឹកឈើម្ដងណានោះឡើយគឺគាគ់ចាប់បានតែគោយន្តកន្ត្រៃដឹកអូស ម៉ែត្រ ជាលក្ខណៈគ្រួសាររបស់ប្រជាពល រដ្ឋតែប៉ុណោ្ណះ។

រឿងបទល្មើសព្រៃឈើបានកើតឡើងក្នុងដែនដីគ្រប់គ្រងរបស់លោក ហេង កាមិច នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបារាយណ៍ សង្ឃឹម និងជឿ ជាក់ថា លោក ប៊ុន សុធី នឹងឡើងកាន់ តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំជំនួសលោក តិប ញ្ញាតា នាយខណ្ឌចាស់ផ្លាស់ទៅកាន់អធិការដ្ឋានរដ្ឋ បាលព្រៃឈើជើងបឹងទន្ទេសាបវិញ។

ពាក់ព័ន្ធទៅបញ្ហានេះមានសាធារណៈ មតិលើកឡើងថា តើលោក ប៊ុន សុធី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនឹងមានវិធានការយ៉ាងណាទៅលើ នាយ​សង្កាត់រូបនោះ៕ ហេង នរិន្ទ្រ


ចែករំលែក៖