ខេត្តកណ្ដាល៖ ស្រ្តីវ័យក្មេងម្នាក់បានស្រែកទ្រហោរយំនិងបាននាំកូនតូចមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រែកសំរោង ដោយសារឈឺចិត្តនឹងប្ដីមានស្រីថ្មី តែត្រូវអ្នកធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចនៅទីនោះជួយទាន់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅលើស្ពានសំរោងសង្កាត់-ក្រុង តាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រី្តវ័យក្មេង ម្នាក់ឈ្មោះថា រី ស្រី តា អាយុ២៤ ឆ្នាំ ទីលំនៅ នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានដឹកដៃកូនស្រីអាយុ៣ឆ្នាំ ដើរសំដៅទៅលើស្ពានសំរោង ដោយយំ ផង ជូតទឹកភ្នែកផង ។ ពេលទៅដល់លលើស្ពាន ស្រី្តរូបនេះស្រែកយំកាន់តែខ្លាំង និងបានរៀបរាប់ពីសកម្មភាពប្តីក្បត់ចិត្តទៅមានស្រីថ្មីធ្វើឲ្យនាងឈឺចិត្ត ក៍សម្រេចចិត្តនាំកូនមកលោតទឹកសម្លាប់ខ្លួនដើម្បីស្លាប់ចោលប្តីអប្រិយ៍ ។ លុះពេលឃើញដូច្នេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ច មកឃាត់បានទាល់ពេលវេលា យកទៅណែនាំអប់រំ នៅប៉ុស្តិ៍តាខ្មៅ និងបានទាក់ទងខាងក្រុមគ្រួសាររបស់មកទទួលយកនាងទៅផ្ទះវិញ កុំឲ្យគិតខ្លីបែបនេះទៀត ៕ ស្អាងជ័យ