ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១និង ២០នាទី លើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦៤ និងលេខ១៦៥ ស្ថិតនៅភូមិក្រាំងធំ ឃុំ អូរសណ្តាន់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ លើក ដោយម៉ូតូបុកគោយន្តកន្រ្តៃចំពីក្រោយ បណ្តាលអោយខូចម៉ូតូ ០១ គ្រឿង និងស្លាប់មនុស្ស ០២ នាក់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបរគោយន្តកន្រ្តៃបានបើករត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានថ្លែងថា ម៉ូតូរងគ្រោះម៉ាក HONDA. 125 ពាក់ផ្លាកលេខ ពោធិសាត់ 1 E 0169 ពណ៌ខ្មៅ ( ធ្វើចរាចរណ៍ពីលិចទៅកើត) អ្នកបើកម៉ូតូឈ្មោះ យ៉ា អាយុ ឆ្នាំ ប្រុស ខ្មែរ នៅខេត្តកំពង់ឆ្នាំង ។
អ្នករួមដំណើរឈ្មោះ អឿន អាយុ ២២ ឆ្នាំ ប្រុស ខ្មែរ នៅភូមិ ពាន់វត្ត ឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ។
សមត្ថកិច្ចបានប្រគល់សាកសព និងម៉ូតូជូនទៅក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន