ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី ៣ខែ ឧសភា ឆ្នាំ២០១៨ ថ្មីៗនេះ ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
នគរបាលចរាចរណ៍ផ្លូវគោក ចំនួន២០នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងទីប្រជុំជនក្រុង ចំនួនពីរគោលដៅ ដេីម្បីឆែកឆេររកជនបរទេស ដែលបេីករថយន្ត គ្មានច្បាប់អនុញ្ញាត ជាពិសេសជនជាតិចិន។
គោលដៅទី១ លើវិថី២ធ្នូ ត្រង់ណុចជិតសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គោលដៅទី២ លើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ជាលទ្ធផលបានរកឃើញ និង ឃាត់ទុករថយន្តចំនួន១៤គ្រឿង ដែលបេីកបរដោយជនជាតិចិន គ្មានច្បាប់អនុញ្ញាត និងមានប័ណ្ណបេីកបរ ពុំត្រឹមត្រូវយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៖
១-រថយន្តម៉ាក TACOMA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-3903 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AM-2127 ។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស គ្មានស្លាកលេខ ។
៤-រថយន្តម៉ាក LEXUS RX300ពណ៌ ស ពាក់ស្លាកលេខសៀមរាប2-2874 ។
៥-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ2A-8103 ។
៦-រថយន្តម៉ាក HIGHLANDER ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AS-9757 ។
៧-រថយន្តម៉ាក PREVIA ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2J-8168 ។
៨-រថយន្តម៉ាក CAMRY បាឡែន ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AF-3887 ។
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1278 ។
១០-រថយន្តម៉ាក HIGHLANDER ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ2AG-2382 ។
១១-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AP-7857 ។
១២-រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AP-1569 ។
១៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ2A-6949 ។
១៤-រថយន្តម៉ាក TOYOTA ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2C-8868 ។
រថយន្តទាំងអស់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្ត តាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ៕ សុខ ខេមរា