ប៉ោយប៉ែត: ប្រជាពលរដ្ធ និងមន្ត្រីនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មួយចំនួន បានរិះគន់ថា រហូតមកដល់ ពេលនេះ គ្រឿងឧបភោគ បរិភោគ និងចំណី អាហារមាន ផ្ទុកសារធាតុគីមី ឬខូចគុណភាព ត្រូវឈ្មួញនាំចូ លយ៉ាងរលូនតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ។ ការដែល ឈ្មួញខិលខូចទាំង នោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយគេចផុតពីការបង្ក្រាប គឺមានការឃុបឃិត បើកដៃពីសំណាក់បក្ខពួកដែលពុករលួយគិតតែរឿងប្រមូលលុយដាក់ហោប៉ៅ ។ ផ្ទុយទៅវិញជាញឹកញាប់មន្ត្រីសាខា កាំកុងត្រូលខេត្តបន្ទាយ មានជ័យ តែងតែចុះត្រួតពិនិត្យ ទំនិញខូចគុណភាពនៅលើទីផ្សារ ហើយរឹបអូស ទំនិញខូច គុណភាពឬគ្រឿងឧបភោគបរិភោគមានផ្ទុកសារធាតុគីមីយកទៅកម្ទេចចោលដើម្បីបង្ហាញស្នាដៃ ។ ចំណែកបក្ខពួកដែលប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រពន្ធមិនទាន់ឃើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មគួរចាត់វិធានការឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាការនាំទំនិញចូលមកបានគេឃើញមានជើងសារបស់កាំកុងត្រូលនៅប្រចាំច្រកទ្វារ និងមន្ត្រីក្រោមឱវាទគឺជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពពីប្រទេសសៀមចូលស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងពេញបន្ទុក ។ គ្រឿងឧបភោគបរិភោគដែលខូចគុណភាព និងមានផ្ទុកសារធាតុគីមីត្រូវបានគេយកទៅលក់ចែកចាយលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងទីផ្សារនៅតាមបណ្ដាខេត្តនានា ។ ហេតុនេះសួមលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល គួរពិនិត្យឡើងវិញចំពោះទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់មន្ត្រីកាំកុងត្រូលបន្ទាយមានជ័យ ដែលបណ្ដោយឧ្យក្រុមឈ្មួញនាំយកសាច់គ្រប់ប្រភេទឆ្លងដែនមកចែក ។
ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗមួយចំនួនដែលនាំចូលប្រភេទទំនិញដូចខាងលើ គឺមានការឃុបឃិតគ្នាជាលក្ខណ:ប្រព័ន្ធ និងបក្ខពួកទើបអាចឆ្លងផុតពីច្រកទ្វារព្រំដែនចូលមកដល់ទីផ្សារ ។ ចំណែកពលរដ្ឋឬកម្មករអូសរទេះដែលលួចបង្កប់សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតបើគ្មានទំនាក់ទំនងជាមួយទេ ត្រូវគេចាត់វិធានការបង្ក្រាបយកស្នាដៃ សម្រាប់អ្នកដែលបង់លុយតាមការកំណត់គឺតែងចៀសផុតពីការបង្ក្រាបរហូត ។
បញ្ហានេះអ្នកសារព័ត៌មានមិនអាចរកការបកស្រាយពីលោកសាន វិជ្ជាសារាវុធ ប្រធានសាខាកំាកុងត្រូលខេត្តបន្ទាយមានជ័យបានទេ ទូរស័ព្ទចូលគ្មានអ្នកទទួល ៕ វណ្ណា