ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហ្គាសបណ្ដោលឲ្យមនុស្ស៤នាក់រងរបួសសង្កាត់ផ្សារកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលមកពីផ្ទុះហ្គាស និងបណ្ដោលឲ្យមនុស្ស៣នាក់រងរបួសផងដែរ សមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីផ្ទុះហ្គាស និងបណ្តាលឲ្យមានមនុស្សរងគ្រោះចំនួន៤នាក់ (ស្រី១នាក់ ជនបរទេសចំនួន២នាក) ផងដែរ ។

ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គិភ័យខាងលើនេះ​​រថ​យន្តពន្លត់អគ្គិភ័យ ក៏បានមកដល់ហើយក៏បានបាញ់រលត់ទាំងស្រុង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ម៉ោង១០ថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណារងគ្រោះថ្នាក់ដល់អាយុជីវិត​នោះទេ គ្រាន់តែ​ខូចខាតសម្ភារមួយចំនួនតូចប៉ុណ្ណោះ ៕ ស រស្មី


ចែករំលែក៖