ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ឈរមុខផ្ទះត្រូវបានម៉ូតូជិះមកបុកបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវបានរងរបួសបាក់ដៃនិងជើងត្រវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈដែលកំពុងឈរជួយលក់ដូរម្តាយមុខផ្ទះ ត្រូវបានម៉ូតូសង់កូរ៉េមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលរេទៅបុកពេញទំហឹង។

ហេតុការខាងលើបង្ក​ឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង​៣០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះខាងលើខាងលើមានឈ្មោះ ហេង ស្រីណុច អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូបង្កម៉ាក សង់កូរ៉េ ពណ៌ស្លាទុំ គ្មានពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលមាន មិនស្គាល់អត្តសញ្ញាណ ទីលំនៅ ក្នុងភូមិ សង្កាត់កើតហេតុជាមួយគ្នា ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលក្មេងស្រីរងគ្រោះខាងលើកំពុងឈរមុខផ្ទះជួយលក់ដូរឪពុកម្តាយ ស្រាប់តែម៉ូតូបង្ក បើកល្បឿនលឿនពីកើតទៅលិចរេចង្កូតទៅបុកបណ្តាលឲ្យដួលរងរបួស បាក់ជើងខាងស្តាំ និងដៃស្តាំ ។

ក្រោយកើតហេតុក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា ចំណែកម៉ូតូបង្កត្រូវបាននគរបាលជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖