ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣,០០នាទីកំលាំងនគរបាលអធិការក្រុងស្ទឹង សែនបានឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះលឿង ផានិត ភេទប្រុសអាយុ 24ឆ្នាំ នៅភូមិស្ទឹងសែនសង្កាត់ កំពង់ក្របៅក្រុងស្ទឹងសែន ពាក់ពន្ធ័នឹងករណីឆក់ខ្សែក ទូរស័ព្ទដៃ ក្នុងក្រុងស្ទឹងសែនកន្លងមក។
លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានបញ្ចាក់ថា ក្រោយពីបានសាកសួរជនសង្ស័យរហូតដល់ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៨ ជនសង្សយ័បានសារភាពថា ខ្លួនពិតជាបានលក់ខ្សែក និងទូរស័ព្ទដៃពិតមែន។
ជាលទ្ធផល បានកោះហៅអ្នកទទួលទិញខ្សែក និងទូរស័ព្ទ័ចំនួន៤ នាក់មកសាកសួរហើយបានសារភាពថា ពួកខ្លួនពិតជាបានទិញខ្សែក និងទូរស័ព្ទ័ពិតប្រាកដមែនហើយបានប្រគល់ខ្សែក និងទូរស័ព្ទដៃជូនសមត្ថកិច្ចដើម្បីរក្សាទុកជាភស្តុតាង។
ករណីនេះសមត្ថកិច្ចកំពុងបំពេញសំណុំរឿងតាមនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី