ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងស្ទឹងសែនឃាត់ខ្លួនជនពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមFaceBook

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលា ម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនបានចុះឃាត់ខ្លួន ជនប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមFaceBook នៅក្រុងស្ទឹងសែន ។

លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា ដោយអនុវត្តបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយផែនជំនាញសន្តិសុខ ដឹកនាំកងកម្លាំងនគរបាលធ្វើការចាប់ឃាត់ខ្លួន ជន ពាក់ព័ន្ធ ប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមFaceBook១នាក់ ឈ្មោះ ឃាង ណាវី ប្រុស អាយុ ៥០ ឆ្នាំ មុខងារ ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដែល ពាក់ព័ន្ធComment ប្រមាថព្រះមហាក្សត្រ តាមបណ្តាញសង្គមFace Book Account ឈ្មោះ ( គ្រូប្រពន្ធស ) ។

ជុំវិញករណីនេះ ផែនសន្តិសុខ កំពុងដំណើរការតាមនីតិវិធីបន្ត ៕ ប៊ុន រិទ្ធី


ចែករំលែក៖