ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ដោយចោទថាបានជាប់ពាក់ព័ន្ធទៅនឹងករណីចូលបន្ទប់លួចទូរស័ព្ទ ហើយឆ្លៀតចាប់រំលោភម្ចាស់ទៀត ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យមានឈ្មោះ ហឿង ធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលភ្នាស ឃុំផុង ស្រុកបសែធ ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១.៣០នាទីរំលងអធ្រាត្រនារីរងគ្រោះបានមកពីដើរលេងជាមួយមិត្តភក្តិវិញ ហើយបានចូលសម្រាកលង់លក់ក្នុងបន្ទប់ជួលតែម្នាក់ឯងដោយដេកចោមពុង និងមិនបានចាក់គន្លឹះទ្វារ បន្ទាប់ទេ ។
ចំណែកជនសង្ស័យខាងលើបានអោយដឹងថា ពេលចូលមកក្នុងបន្ទប់នារីរងគ្រោះ ឃើញនាងដេកលក់ទាំងចោមពុងសារុង ហើយបានលួចទូរស័ព្ទនារីរងគ្រោះទៅទុកនៅបន្ទប់របស់ខ្លួន ហើយត្រឡប់មកបន្ទប់នារីរងគ្រោះម្តងទៀត ចាប់រំលោភ តែបានត្រឹមតែថើបពាក់កណ្ដាលឡើងលើ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ