ខេត្តឧត្តរមានជ័យ៖ មនុស្សប្រុស-ស្រី៤នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រសគ្នា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថាអ្នកបើករថយន្តបង្កឈ្មោះស្រីម វី ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។ ចំណែកអ្នកបើកម៉ូតូ និងអ្នករួមដំណើរ៤នាក់ ដែលស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយកំពុងស្រាវជ្រាវរក អត្តសញ្ញា។ ប្រភពដដែលបន្តថាមូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន ៕