ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពត្រួតពិនិត្យយានយន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវនៅលើផ្លូវជាតិលេខ៣ប្រៀបដូចកុងត្រូលជជុះ

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ណុប នី ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បង្កការក្តៅក្រហាយដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ដោយសារតែសកម្មភាព ដាក់កុងត្រូលឆែកពិនិត្យធ្វើឲ្យយានយន្តគ្រប់ប្រភេទរាប់រយគ្រឿងកកស្ទះចរាចរណ៍មិនអាចបន្ដដំណើរទៅមុខបាន។ មិនតែ ប៉ុណ្ណោះមានលាយឡំដោយអំពើពុករលួយទៀតផង ។

អ្នកធ្វើដំណើរបានរអ៊ូរទាំកាលពីព្រឹក ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ថា លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសហការជាមួយ ក្រុមសមត្ថកិច្ចចម្រុះដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយានយន្តខុសបច្ចេកទេសដោយគ្មានខ្វល់ពីអ្នកផ្សេងឡើយទើបបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

អ្នកធ្វើដំណើរសង្កេតឃើញថា សកម្ម ភាពរបស់កម្លាំងចម្រុះមាននគរបាលផ្នែក ចរាចរណ៍ផ្លូវគោកក្រោមការដឹកនាំរបស់ មន្ត្រីមកពីមន្ទីរសាធារណការនិងដឹកជញ្ជូន បានឈរស្ទាក់ហៅយានយន្តឲ្យឈប់នៅចំណុចភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្ត តាកែវក្បែរផ្លូវបំបែកទៅស្រុកកំពង់ត្រាច និងស្រុកឈូក ខេត្តកំពតហាក់ដូចជាបង្កើតឡើងដើម្បីគាបយកប្រាក់ពីអ្នកដំណើរ ជា ពិសេសក្នុងចំណោមរថយន្តដឹកទំនិញ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរកម្សាន្តបែប ទេសចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៣និយាយថា សកម្មភាពត្រួតពិនិត្យយានយន្តរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តាកែវនៅលើផ្លូវជាតិលេខ៣គឺជារឿង កន្ទេលធំបន្លំដេក។ មានន័យថា មន្ត្រីអ្នក អនុវត្តច្បាប់មួយចំនួនលូកដៃសុំលុយពី អ្នកបើកបររថយន្តដែលដឹកទំនិញសំពីង សំពោង។ ជាមួយគ្នានេះការត្រួតពិនិត្យ នោះទៀតសោតមិនបានគ្រប់ជ្រុងជ្រោយ នោះទេ ផ្ទុយទៅវិញបង្កឲ្យតែមានបញ្ហា ថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លង កាត់ទីនោះប៉ុណ្ណោះ ។

អ្នកធ្វើដំណើរបាននិយាយថា ក្រុមមន្ត្រី អ្នកអនុវត្តច្បាប់បង្កបញ្ហាជាច្រើនបណ្តាល ឲ្យរថយន្តត្រូវកកស្ទះជាច្រើនម៉ោង។ ពួក គេរកលេសមិនចេះចប់មិនចេះហើយព្រោះ តែចង់បានប្រាក់ពីអ្នកបើកបររថយន្តដែល ខុសច្បាប់បន្តិចបន្តួច។ ចៀសវាងការផាក ពិន័យដែលលុយត្រូវ​ចូលហិបជាតិនោះ មន្ត្រីអនុវត្តនៅលើផ្លូវជាតិលេខ៣ព្យាយាម កៀរគរឲ្យអ្នកបើកបររថយន្តទម្លាក់លុយ ឲ្យពួកគេដោយមិនបាច់ចេញវិក្កយបត្រ។ ករណីខាងលើនេះត្រូវបានអ្នកធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៣និយាយថា វាបាន ធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ខ្លាំងណាស់ ពីព្រោះមន្ត្រីអនុវត្តច្បាប់ទាំងនោះតែងតែ ដើរហួសពីច្បាប់ ។

ករណីនេះត្រូវគេពិពណ៌នាថា ជារឿង កន្លេលធំបន្លំដេកក្នុងផលប្រយោជន៍នៃការ អនុវត្តច្បាប់ហើយបានប្រាក់ដាក់ហោបៅ៉ ទៀត។ ប៉ុន្តែទង្វើនេះធ្វើឲ្យអ្នកបើកបរ រថយន្ត ជាពិសេសអ្នកដឹកទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៣ក្តៅក្រហាយខ្លាំងណាស់ ពីព្រោះវាមិនមែនជាការអនុវត្តច្បាប់ពេញ លេញនោះទេ ប៉ុន្តែវាជាកុងត្រូលជជុះដោយ បើកចំហទៅវិញ ៕ ហេង សូរិយា


ចែករំលែក៖