ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញថ្នាំញៀននៅក្នុងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅរង្វង់មូលស្ពានគីហ្ស៊ូណា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កដោយអ្នកបើករថយន្តដឹកដំឡូងមីបានបុករះមកលើទីប្រជុំជន បណ្តាលឲ្យមានអ្នករបួសជាច្រើននាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើត ឡើងនៅត្រង់ចំណុចរង្វង់មូលស្ពានគីហ្ស៊ូណាស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ ចាម ខេត្តកំពង់ចាម បង្កដោយរថយន្តដឹកដំឡូងមីមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបន្តថា ខណៈបើកចុះពីលើស្ពានក្នុងទិសដៅពីកើតទៅលិចបានរេចង្កូតទាំងបញ្ច្រាសទិសមកបុករះរថយន្តម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ៣០ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹង ត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ ២៤ឆ្នាំ រសលនៅភូមិ ឃុំជាមួយគ្នា (របួស ស្រាល) និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ២៤ឆ្នាំ រស់ នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មូល ហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ គឺដោយ សាររថយន្តហ៊ីយ៉ាន់ដាយ បើកចុះពីលើស្ពានដាច់ហ្វាំង ។ ប៉ុន្តែទោះយ៉ាងណាក្រោយកើត ហេតុសមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តបង្កហេតុ និងបានរកឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន៣ កញ្ចប់តូច ក្នុងរថយន្តទៀតផង។

បច្ចុប្បន្នជនបង្កហេតុ កម្លាំងបាននាំខ្លួនមក កាន់អធិការដ្ឋានក្រុងកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតីវិធី ៕ វណ្ណៈ

អ្នកបើកបរ


ចែករំលែក៖