ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៥នាក់ ទៅតុលាកាក្នុងសំណុំរឿង៣ករណីក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួររួចមក កាលពី ថ្ងៃសុក្រ ៤កើត ខែជេដ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់នេះគឺកម្លាំងនគរបាលឃាត់ខ្លួនកក្នុងមូលដ្ឋានប៉ុស្តិ៍ទាំង៦ នៃខណ្ឌសែនសុខ ក្នុងនោះមាន៣ករណីផ្សេងគ្នា ទី១/ប្រើករណីកាន់កាប់អាវុធខុសច្បាប់១នាក់។ ទី២/ ករណីលេងល្បែងសុីសងខុសច្បាប់(ជល់មាន់) ៣នាក់ និងករណីទី៣/ ករណីលួចម៉ូតូ មិនបានសម្រេច១នាក់ ក្នុងនោះមានវត្ថុតាងមួយចំនួនផងដែរ ៕ តុង សីហា