ខេត្តពោធិ៍សាត់៖ លោក រ៉ូហ្វី អូស្មាន និង លោកស្រី ម៉ាណ ណាវី តំណាងលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីរសៀលថៃ្ងព្រហស្បតិ៏ ៣កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦ ត្រូវនិងថ្ងៃទី ១៧ ឧសភា ២០១៨ បានបន្តដឹកនាំភាគីអង្គការដៃគូ LIFE សប្បុរសធម៌ នៃប្រទេសបារាំង ផ្តល់នាំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ដល់ជនចាស់ជរាក្រីក្រខ្មែរអ៊ីស្លាម ចំនួន៥០០គ្រួសារ នៅស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និង ក្រុងពោធិ៍សាត់ សម្រាប់ពិធីចូលខែបួសរ៉ាម៉ាឌនរបស់ សាសនាអ៊ីស្លាម ដែលមានរយៈពេល ១ខែគឺចាប់ពីថ្ងៃទី១៧ ឧសភា រហូត ដល់ថ្ងៃទី១៧ មិថុនាឆ្នាំ២០១៨។
លោក Steve Karim ប្រធាន អង្គការLIFE បារាំង បានបញ្ជាក់ថា៖ ដោយភាតរភាពនិង និស្ស័យជាបងប្អូន ធ្វើអោយយើងខ្ញុំនឹកនា និងចង់អោយតែជំនួយនានា ត្រូវបានបញ្ជូនមកកាន់បងប្អូនគ្រប់គ្នា ។
លោករ៉ូហ្វី អូស្មាន បានកោតសរសើរដល់សប្បុរសជនបារាំង តំណាងដោយលោក Steve Karim ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និង ពេលវេលា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមបរិច្ចាកទាន ជាការចូលបុណ្យសម្រាប់ពិធីបួស រ៉ាម៉ាឌននៅកម្ពុជា។
លោកបន្តថា៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជតដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយើង នៅតែស្វាគមន៍សហការរាល់គម្រោង មុស្សធម៌ផ្សេងៗ សំដៅការលើលកំពស់ជីវភាពប្រជា ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ អំណោយ ដែលយកមកប្រគល់ជូននាពេលនេះ ក្នុងកញ្ចប់នីមួយៗ មានអង្ករ ៥០គីឡូ,មី១កេះ,ប្រេងឆា ២ដប, ស្ករសរ៣គីឡូ,សាប៊ូដោះខ្លួន៤ដុំ,សាប៊ូ បោកខោអាវ២កញ្ចប់,មីឡូ២ដប,ថ្នាំដុសធ្មេញ១ កញ្ចប់ ។
លោកម៉ាណ ណាវី បានបញ្ជាក់ថា៖ កម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ បានរួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិ ភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ដល់បងប្អូន បានប្រកបរបផ្សេងៗ រកទទួលទាន និងទទួលបានសិទ្ធិជំនឿភាសា ដោយ មិនប្រកាន់ ពូជ សាស្ដ្រអ្វីឡើយ ៕ សំរិត