ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក ព្រហ្ម ពៅ ប្រធាននគរបាលការិយាល័ចរាចរផ្លូវគោក រសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរិទ្ទិស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទឈរជើងតាមបណ្តោយវិថីឯករាជ្យត្រង់ចំណុចផ្លូវបំបែកជា០៤ភ្លើងសញ្ញាបញ្ជាចរាចរ(ស្តុប)ជិតស្ថានីប្រេងកាល់តិច ក្នុងសង្កាត់លេខ០២ ក្រុង.ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក បានមានប្រសាសន៍ថា ការចុះពង្រឹងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកតាមពេលវេលាខាងលើដោយអនុវត្តទៅតាមអនុក្រឹត្យលេខ៤៤របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃស្តីពីការរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក និងបន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណានគរបាលការិយាល័យជំនាញខាងលើត្រូវតែអនុវត្តជាប្រចាំធ្វើឲ្យបានដូចជាភ្លៀងរលឹម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរដែលជាប្រធានបទដ៏សំខាន់។
លោកបានបន្តឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ចរាចររួមមាន៖ អ្នកមិនមានប័ណ្ណបើកបរឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ, រថយន្តមិនមានស្លាកលេខ និង បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមិនមានកញ្ចក់មើលក្រោយ.អ្នករួមដំណើរតាមម៉ូតូមិនពាក់មួក.អ្នកបើកបររថយន្តមិនពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព។ល។ ហើយជាលទ្ធផលសរុបនៃការត្រួតពិនិត្យយានយន្តចំនួន១២៤គ្រឿង ។
ប្រភពបន្តថា សមត្ថកិច្ចនគរបាលបានរកឃើញការបើកបរលើទ្រូងផ្លូវល្មើសច្បាប់ចរាចរសរុបចំនួន១១១ករណី ដូចខាងក្រោម÷
១ ពិន័យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាពបានចំនួន៧៥គ្រឿង។
២ ពិន័យអ្នកបើកបរម៉ូតូមិនមានកញ្ចក់មើលក្រោយបានចំនួន០៩គ្រឿង។
៣ ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពបានចំនួន០៥គ្រឿង។
៤ ពិន័យអ្នកបើកបរម៉ូតូល្មើសភ្លើងសញ្ញាបញ្ជាចរាចរបានចំនួន១២គ្រឿង។
៥ ពិន័យអ្នកបើកបររថយន្តល្មើសភ្លើងសញ្ញាបញ្ជាចរាចរបានចំនួន១០គ្រឿង។
៦ ឃាត់ជនជាតិចិនបើកបរដោយមិនមានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរមិនប្រក្រតីបានចំនួន១៣គ្រឿង ។
មធ្យោបាយខាងលើនេះបានយកមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោកដើម្បីអនុវត្តនិតិវីធីធ្វើកំណត់ហេតុបញ្ឈប់ការបើកបរ និងផាកពិន័យបើសាមុីខ្លួននៅតែរឹងរុះ បន្តការបើកបរហើយ សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការរដ្ឋានខេត្តព្រះសីហនុរកឃើញ និងត្រូវឃាត់ខ្លួននាំយកទាំងរថយន្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ