ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពអុកឡុកដើរលួចទ្រព្យសម្បត្តិអ្នកក្រុងបាត់ដំបងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាដើរលួចអុកឡុកអ្នកក្រុងបាត់ដំបងត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយបង្ហាញខ្លួននិងក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាលានៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ត្រី ឈឿង គឹមសុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងថា ក្រោយទទួលបាន បណ្តឹងពីឈ្មោះ ភី សុខ ជាម្ចាស់ហាងយ៉ីហោ បុប្ផាជ្រៃកោង រស់នៅភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបចុះស្រាវជ្រាវ។

លោកបន្តថា ក្រោយពីធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កម្លាំងជំនាញអន្តរាគមន៍បង្ការបង្ក្រាបកំណត់បានមុខសញ្ញាភ្លាមៗរហូតឈានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅវេលាម៉ោង១៦-០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំនង។

ជនសង្ស័យត្រូវបានឃាត់ខ្លួម ទី១-ឈ្មោះវង្ស ណារិទ្ធ​ ភេទប្រុស​ អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះធុច វិន​ ភេទប្រុស​អាយុ២៦ឆ្នាំដូចគ្នា ទាំង២នាក់រស់នៅភូមិដាំស្ពៃ​ សង្កាត់ស្លាកែត​ ក្រុង-ខេត្តបាត់ដំបង ។

វត្ថុតាងរឹបអូសបានរួមមាន -ហង់តេចំនួន៣ -កៅអីចំនួន៣និងចម្លាក់រូបត្រីប្រភេទឈើធ្នង់ចំនួន២ដុំ។

ក្រោយពីឃាត់ខ្លួនជនស្ស័យទាំងពីរនាក់ពេលនេះត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីបន្តការសាកសួរនិងក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖