ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោច អាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ រន្ទះបាញ់បានប្រហារជីវិត ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលក្មេងប្រុសរូបនេះកំពុងធ្វើដំណើរត្រឡប់មកពីសាលាទៅផ្ទះវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចព្រៃអ្នកតា(តាសុខ)ខាងជើង ភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ហាន លីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើជា សិស្សរៀននៅវិទ្យាល័យហ៊ុនសែនរុងរឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖