ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ឃាត់ខ្លួន ពីបទលួច និងទទួលផលចោរកម្មក ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅ មានកណីលួចកាច់សោរម៉ូតូ ជារបស់ជនរងគ្រោះឈ្មោះ ណុប ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំប្រាសាទ ខេត្តឧត្តមានជ័យ។ ភ្លាមៗ នគរបាលខេត្តឧត្តមានជ័យ ចាប់ខ្លួនជនសង្ស័យឈ្មោះ តែន ធន់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយដកហូតម៉ូតូ១គ្រឿង ជារបស់ជនរងគ្រោះ។

ជនសង្ស័យខាងលើ បានសារភាពថា កន្លងមកខ្លួន និងគូរកនបានកាច់សោរកម៉ូតូជាង១០គ្រឿង នៅខេត្តឧត្តមានជ័យ យកទៅលក់ឲ្យមនុស្ស២នាក់ នៅខេត្តសៀមរាប។ លុះថ្ងៃកើតហេតុ នគរបាលខេត្តឧត្តមានជ័យ សហការជាមួយកម្លាំងជំនាញខេត្តសៀមរាប បានឃាត់ខ្លួនអ្នកទទួលផលចោរកម្មទាំង ២នាក់ ឈ្មោះ ជា កុសល ភេទប្រុស អាយុ៤៥ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ) និងប្រពន្ធឈ្មោះ អិត យ៉ូន ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅភូមិក្រូ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដោយដកហូតវត្ថុតាងម៉ូតូ១គ្រឿង កូនសោរ និងឧបករណ៍ឆ្កិះសោម៉ូតូ ឆ្កិះសោរផ្ទះនៅក្នុងកែបម៉ូតូ។

ជនសង្ស័យទាំង៣នាក់ បានបញ្ជូនទៅឲ្យនគរបាលខេត្តឧត្តមានជ័យ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖