ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើពីរគ្រឿងត្រូវបានសមត្ថកិច្ចឧទ្យានជាតិអនុរក្សបង្ក្រាប និងរឹបអូសយកមករក្សារទុកស្រាវជ្រាវរកម្ចាស់

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តឡង់គ្រីស័រតទ្រុងកែច្នៃពីរគ្រឿង កំពុងសម្រុកដឹកឈើចេញទៅប្រទេសវៀតណាម តាមច្រករបៀងក្នុងដំបន់ភូមិឡុំត្រូវបានកម្លាំងឧទ្យានជាតិអនុរក្ស សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍យ៉ាទុង ស្រុកអូរយ៉ាដាវបង្ក្រាប និងរឹបអូសបាន ។

ការចុះបង្ក្រាបរថយន្តឡង់គ្រីស័រតទ្រុងកែច្នៃដឹកឈើនេះ បានធ្វើឡើងនៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកចម្ងាយប្រមាណ២០០ម៉ែត្រ ក្បែរអូរតាងស្ថិតនៅក្នុងភូមិសំឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ការចុះបង្ក្រាបនេះ ដោយលោក លី វុទ្ធី អនុប្រធានឧទ្យានជាតិ អនុរក្ស ស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្តលួចដឹកឈើប្រណិតពីរគ្រឿងបម្រុងយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួន ដូចជា: ច្រករបៀងភូមិឡំ និងច្ររបៀងលេខ705 ដោយអ្នកសារព័ត៌មានយើងបានប្រទះឃើញហើយរាយការណ៍ដល់សមត្ថកិច្ចទើបឈានទៅដល់មានការបង្ក្រាបតែម្តងកុំអីដឹកទៅដល់ប្រទេសវៀណាមបាត់ទៅហើយ ។

រថយន្តដឹកឈើទាំង២គ្រឿងនេះ កម្លាំងសមត្ថកិច្ចបានរឹបអូសចំនួន៦២កំណាត់ដែលមានមុខ កាត់៣០សង្ទីម៉ែត្រគុណ៣០សង្ទីម៉ែត្រមានប្រវែង៥ម៉ែត្រ ប្រភេទឈើកកោះគគី ស្រឡៅ និងឈើសុក្រំ ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីថា គាត់កំពង់ជាប់ប្រជុំចាំឲ្យកូនចៅទូរស័ព្ទជួបហើយក៍បិទទូរស័ព្ទ ។

រថយន្តដឹឈើទាំងពីរគ្រឿងកម្លាំងឧទ្យានជាតិអនុក្សបានរឹបអូសយកមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអនុរក្ស ស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្ត ។

ឈើទាំងអស់នេះឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិអនុរក្ស គឺដោយសារបើកភ្លើងខៀវពីសមត្ថកិច្ចឧទ្យានជាតិអនុរក្ស ការពារធនធានធម្មជាតិ ទើបឈ្មួញទាំងនោះហ៊ានចូលកាប់បំផ្លាញព្រៃឈើបាន មានការឃុបឃិតជាមួយឈ្មួញ និងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕ ជីវ័ន្ត


ចែករំលែក៖