ព័ត៌មានទាន់ហេតុការណ៍៖

បែក​ធ្លាយ​…! ​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ អូ​ស្មាច់ ​​ យក​ម៉ោង​ធ្វើការ​​មក​ផឹក​ស៊ី​សប្បាយ​ ​នៅ​​កន្លែង​ធ្វើការ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​ កាល​ពី​​ពេល​​ថ្មីៗ​​កន្លងមក​នេះ ​​មានការ​បែក​ធ្លាយ​រូបភាព​របស់​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ អូ​ស្មាច់ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​​​ យក​ម៉ោង​ធ្វើការ​​មក​ផឹក​ស៊ី​យ៉ាង​សប្បាយ​ ​នៅ​នឹង​កន្លែង​ធ្វើការ ​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ​បាន​ឲ្យ​ដឹង​ថា ​​​​បន្ទាប់​ពី​មានការ​​​បែក​ធ្លាយ​រូប​ភាព​​ផឹក​ស្រា​បៀ​នៅកន្លែង​ធ្វើការ ​​​​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ សុខ ផល ​លោក​បាន​បញ្ជា​ឲ្យ​​ដក​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​នឹង​កន្លែង​ច្រកទ្វារ​អន្តរជាតិ ​អូរស្មាច់​ចេញ​ភា្ល​មៗ ​​ផងដែរ ​ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​ងើងឆ្ងល់ ​​គេ​ពុំ ​ទាន់​ដឹង​ថា​ តើ​ដក​លោក​ ​នាយរង​ប៉ុស្តិ៍ ​ជា​ ព្រឿង​ ឬ ក៏​លោកនាយ​ប៉ុស្តិ៍ ​ខូង​ ទីន​ ចេញពី​ច្រក​អន្តរជាតិ​អូរ​ស្មាច់​​។

​​ប្រជាពលរដ្ឋ​ និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​ដឹង​ពី​បញ្ហា​នេះ​ កំពុងតែ​រង់ចាំ​មើល​ចំណាត់ ការ​ថ្នាក់​លើ​យ៉ាង​ណា​? ​ទៅ​លើ​​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ​ដែល​បាន​ប្រព្រឹត្តិ​ខុស​​ច្បាប់​វិន័យ​ របស់​នាយកដ្ឋាន​អន្តោប្រវេសន៍ ​។

គួរបញ្ជាក់ថា ​មន្ត្រី​នគរបាល​​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ុស្តិ៍ ​អូរ​សា្ម​ច់​ ​​​​កំពុង​តែ​ដើរ​ផ្គើន​នឹង​បទ​បញ្ជា​​សម្ដេច​​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​វ៉ៃ​ប៉ះ​ស្ព័រ​​ឆ្លងដែន​ ទៅ​ប្រទេស​ថៃ ​​ក្នុង​ម្នាក់​១​ម៉ឺន​រៀល ​​​ដោយ​មិន​មាន​ការ​ចេញ​វិក្កយបត្រ​ ​និង​មាន​មន្ត្រី​ខ្លះ​មិនដែល​មក​ធ្វើការ​ងារ​ និង​គោរព​តួនាទី​របស់​ខ្លួន​ឡើយ​ ដោយសារតែ​អាងខ្នង​និង​ខ្សែស្រឡាយ​របស់​ខ្លួន​។

គិត​មកដល់​ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ​លោក​​នគរបាល​​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ុស្តិ៍ អូរ​សា្ម​ច់​ ដែល​បាន​ផឹក​ស្រា​ នឹង​យក​លុយ​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​ជិតខាង​នោះ…! ​កំពុងតែ​មានការ​រង់​ចាំ​មើល​​ថា្នក់​​​លើ​ និង​មាន​ចំណាត់​ការ​យ៉ាង​ដូចម្តេច​​ចំពោះ​​បញ្ហា​នេះ? ជុំវិញការចោទប្រកាន់ខាងលើនេះ ​ ​អ្នក​ព័ត៌មាន​ ​សុំបំភ្លឺពីលោក ខូង ទីន លោកបានលើកឡើងថា ការផឹកស៊ីពិតជាមានមែនតែម៉ោងប្រាំបួនហើយ តែរឿងយក១មឺុនក្នុងម្នាក់អត់មានទេ ហើយការលើកឡើងរបស់លោក គ្រាន់តែជាពាក្យដោះសារតែប៉ុណ្ណោះ ៕ ប៉ែន នួន


ចែករំលែក៖