ព័ត៌មានទាន់ហេតុការណ៍៖

ដឹកដែកលើសចំណុះហើយ បើកលឿនទៀត ស្រាប់ដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដហ៊ីយ៉ាន់ដាយដឹកដែកមួយគ្រឿង បានបើកបរក្នុងលឿនល្បឿន និងដឹកលើចម្រុះផងនោះ បណ្ដាលឲ្យដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុន ស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ ស្ដិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ​ គេបានឃើញរថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដែលពាក់ស្លាកលេខ3A-2617 បានបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដបង្កខាងលើ ក៏ដាច់កង់ក្រោយផ្នែកខាងស្ដាំម្ខាង បណ្ដាលឲ្យផ្អៀងរ៉េចង្កូតក្រឡាប់ផ្ញារជើងច្រង៉ាង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្ដែករណីគ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកណា និងទ្រព្យសម្បត្ដិសាធារណៈ ទើបសមត្ថកិច្ចបានឲ្យតៃកុងរថយន្ដទៅហៅរថយន្ដស្ទូចដែក និងរថយន្ដទៅជួសជុលដោយខ្លួនឯង ៕ ភារ៉ា ដង្កោ


ចែករំលែក៖