ព័ត៌មានទាន់ហេតុការណ៍៖

សិស្សកំពុងរៀនដួលសន្លប់ម្នាក់់នៅក្នុងសាលា

ចែករំលែក៖

ប៉ោយប៉ែត៖ ក្មេងប្រុសម្នាក់ជាសិស្សសាលាបានដួលសន្លប់នៅពេលកំពុងអង្គុយរៀន ខណៈថ្នាក់រៀនស្ទើរគ្រប់បន្ទប់ត្រូវបានចាក់សោសិស្សរៀនមិនកើត ព្រោះរងការជន់លិចដោយជំនន់ទឹកភ្លៀង ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ចំណុចសាលាបឋមសិក្សាបាលិលេយ្យស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និង ក្រុងប៉ោយប៉ែត ។ សិស្សរងគ្រោះជាថ្នាក់ទី4(ក)ឈ្មោះ កន សារ័ក្ស អាយុ១២ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ និង ក្រុងប៉ោយប៉ែត ។

សិស្សខាងលើបានដួលសន្លប់ ខណៈកំពុងអង្គុយរៀនក្នុងថ្នាក់ហើយត្រូវបានអ្នកគ្រូប្រចាំថ្នាក់របស់គេ និងសិស្សរួមថ្នាក់នាំគ្នាធ្វើចលនាឲ្យមួយសន្ទុះក្រោយមកទើបដឹងខ្លួនវិញ ។

សិស្សរងគ្រោះហាក់មានសភាពស្លេកស្លាំង ប៉ុន្តែត្រូវអ្នកគ្រូប្រចាំថ្នាក់ដឹកទៅឲ្យឪពុកម្តាយភ្លាមៗ ។

យោងការសាកសួរសិស្សរងគ្រោះប្រាប់អ្នកគ្រូរបស់គេថា មុនខ្លួនមកសាលាគឺគេមានជំងឺគ្រុន ហើយម្តាយបានកោសខ្យល់ឲ្យផងដែរ ។

គួរបញ្ជាក់ថា សាលាបឋមសិក្សាបាលិលេយ្យមានជាង១០បន្ទប់ ប៉ុន្តែសិស្សខកខានមិនបានរៀន ព្រោះតែសាលាលិចទឹក ពោលគឺឃើញមានសិស្សរៀនតែ១បន្ទប់តែប៉ុណ្ណោះ ។

សាលាមួយនេះសិស្សរៀនទាំងវេទនាជាច្រើនឆ្នាំមកហើយ ។

ករណីសាលាឈើដំបូលស័ង្កសីហើយមានវ័យចំណាស់ជាងគេ និងមានសភាពទ្រុឌទ្រមនេះ ត្រូវបាននាយកសាលាអះអាងថា ថ្នាក់លើកំពុងគិតគូរហើយៗក៏ និងទទួលបានសាលាថ្មកម្ពស់២ជាន់ នៅពេលខាងមុខផងដែរ ។

អ្នកគ្រូនាយកសាលាខាងលើ សុខ រមនា ប្រាប់ថា សិស្សសាលារួបនោះ គាត់មានអាការរោគមិនស្រួលខ្លួន មកពីផ្ទះ លុះមកដល់សាលា គាត់វិលមុខអង្គុយរៀនមិនកើត តែពេលនេះ សិស្សសាលារួបនោះ មានសភាពធម្មតាវិញហើយ ៕ វណ្ណា


ចែករំលែក៖