ភ្នំពេញ ៖ ថ្មីៗនេះយើងឃើញថា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកឃើញមាន អ្នកចែកចាយ (Share) បន្តបន្ទាប់គ្នាពីរឿងរ៉ាវដ៏ល្បីមួយនៅលើបណ្ដាញសង្គមនេះ បាននិយាយពីស្ត្រីម្នាក់និងបុរសម្នាក់ចង់បានកូនជាខ្លាំង ហើយអ្នកទាំង២ថា បើ បានកូនប្រុសនឹងដាក់ឈ្មោះ អាឡុង បើបានកូនស្រីនឹងដាក់ឈ្មោះអាម៉ី ។
ពាក្យសម្ដីប៉ុន្មានម៉ាត់នេះធ្វើឱ្យក្លាយជាប្រធានបទដ៏ល្បី ព្រោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនយល់ថា វាជា ការកំប្លែងណាស់ដែលកូនមិនទាន់បង្ក កំណើតផងបែរជារកឈ្មោះដាក់ឲ្យមុនទៅហើយ។ តែមានមនុស្សភាគតិចណាស់ ដែលដឹងពីប្រវត្តិដ៏កម្សត់របស់ប្ដីប្រពន្ធ មួយគូនេះ ។
អ្វីដែលគួរឲ្យអស្ចារ្យ និងហួសចិត្តទៀតគឺនៅក្នុងវីដេអូឃ្លីបមួយត្រូវបានគេទម្លាយឲ្យឃើញពីការរួមភេទរបស់ប្រុសស្រីមួយគូដោយខាងស្រីថ្ងូរថា «បើបានកូនប្រុស អូនដាក់ឈ្មោះអាឡុង បើបានកូនស្រីអូន ដាក់ឈ្មោះអាមុី» ទៀតផង ។
ក្រោយពីព្យាយាមស៊ើបប្រវត្តិគូស្នេហ៍ទាំង២អ្វីដែលយើងទទួលបាននិងធ្វើឲ្យលោកអ្នកទប់ទឹកភ្នែកមិនបាន ព្រោះវាជា រឿងរ៉ាវដ៏កម្សត់ដែលប្រវត្តិរឿងរ៉ាវដ៏កម្សត់នោះមានដំណាលដូចតទៅ៖
មានគូស្នេហ៍មួយគូស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែជាអកុសលឪពុកម្ដាយខាង ប្រុសមិនឲ្យកូនប្រុសរបស់ខ្លួនទាក់ទងទៅខាងស្រីជាដាច់ខាត។ ដោយប្រឆាំងនឹង ឪពុកម្ដាយមិនបាន គូស្នេហ៍ទាំង២នោះក៏សម្រេចចិត្តរត់ទៅរស់នៅស្រុកមួយដាច់ ស្រយាល ប៉ុន្តែស្រុកដាច់ស្រយាលពិបាក ពេកគូស្នេហ៍ទាំង២នេះក៏មករស់នៅទីក្រុងវិញ។ រស់នៅទីក្រុងមិនបានប៉ុន្មានផងពួកគេក៏សម្រេចចិត្តផ្លាស់មកនៅតាមខេត្តវិញ ព្រោះគេយល់ថា ការរស់នៅទីក្រុងគឺគ្រោះ ថ្នាក់ ហើយត្រូវចំណាយលុយកាក់ច្រើន ទៀត។ បុរសជាប្ដីបានរកការងារដ៏ល្អមួយសម្រាប់ធ្វើគឺធ្វើជាគ្រូបង្រៀននៅសាលា ឯកជន រីឯប្រពន្ធក៏មានការងារដ៏ល្អមួយ សម្រាប់ធ្វើដែរ នាងលក់ដូរអីវ៉ាន់នៅឯផ្ទះ។
ដំបូងពួកគេជួលផ្ទះតូចមួយ តែក្រោយមកពួកគេក៏សន្សំលុយទិញបានផ្ទះដ៏ល្អ ប្រពៃ ថ្វីបើផ្ទះនោះមិនសូវធំ ប៉ុន្តែធ្វើឲ្យពួក គាត់មានសេចក្ដីសុខណាស់។ អ្នកទាំង២ រស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយ តែ មានថ្ងៃមួយនារីជាប្រពន្ធបានក្អួតចង្អោរ បុរសជាប្តីក៏ជូននារីជាប្រពន្ធទៅមន្ទីរពេទ្យ ដោយសង្ស័យថានាងមានផ្ទៃពោះ ។
ក្រោយពីពិនិត្យផ្ទៃពោះឃើញថានារីជាប្រពន្ធមានផ្ទៃពោះពិតមែន។ វាជាដំណឹងដ៏ល្អសម្រាប់គូស្នេហ៍ទាំង២នេះ ហើយបុរស ជាប្ដីស្រលាញ់ប្រពន្ធកាន់តែខ្លាំងឡើង។ ពេលវេលាកន្លងផុតទៅពួកគេបានកូនស្រីដ៏ស្អាតមួយ ហើយបានសម្រេចដាក់ឈ្មោះ កូននោះថា សៀវម៉ី។ សៀវម៉ីជាក្មេងស្រីគួរ ឲ្យស្រលាញ់ដែលនាងបានទទួលការថ្នាក់ ថ្នមពីប៉ាម៉ាក់នាងជាខ្លាំង។ ២ឆ្នាំកន្លងផុត ទៅប្ដីប្រពន្ធមួយគូនេះបង្កើតបានកូនមួយទៀតជាកូនប្រុសស្រស់ស្អាតគួរឱ្យស្រឡាញ់ ហើយពួកគេទាំង២នាក់បានសម្រេចដាក់ ឈ្មោះកូននោះថា សៀវឡុង។ មួយឆ្នាំក្រោយមកពេលបុរសជាប្តីទៅធ្វើការបាត់ ប្រពន្ធបាន ដាក់កូនទាំង២ឱ្យដេកហើយនាងបានឆ្លៀតទៅផ្សារ។ ពេលស្ត្រីនោះ ចេញទៅបាត់សៀវឡុងក៏ភ្ញាក់ពីដេកស្រែក យំ ហើយសៀវម៉ីក៏ភ្ញាក់ឡើង។ ពេល ឃើញប្អូនយំបែបនេះសៀវម៉ីគិតថា ប្អូន ឃ្លានបាយ, ក្រឡេករកម្ដាយក៏មិនឃើញ នាងចាំបានថា ម្ដាយនាងតែងយកឆ្នាំងអគ្គិសនីមកដាំបាយនាងក៏ធ្វើតាម ។
សៀវម៉ីបានយកអង្ករដាក់ក្នុងឆ្នាំងយក ទឹកចាក់ចូលឆ្នាំង ហើយយកឆ្នាំងនោះទៅ ដោតព្រីភ្លើង ដោយខ្សែភ្លើងទទឹកបណ្ដាលឱ្យផ្ទុះឡើងបង្កើតជាភ្លើងសន្ធោសន្ធៅ។ មិនយូរប៉ុន្មានផ្ទះទាំងមូលត្រូវភ្លើងឆេះទាំង បងប្អូន២នាក់នោះស្លាប់ទៅ។
ពេលស្ត្រីនោះត្រឡប់មកពីផ្សារវិញ នាងយំបោកខ្លួនពេលឃើញផ្ទះខ្លួនឯងឆេះអស់សល់តែផេះបែបនេះ។ អ្វីដែលធ្វើឱ្យ នាងតក់ស្លុតកាន់តែខ្លាំងគឺកូនទាំងពីររបស់នាងត្រូវភ្លើងឆេះស្លាប់អស់សល់តែសាកសពគួរឱ្យអាសូរ ។
មួយឆ្នាំក្រោយមក២នាក់ប្ដីប្រពន្ធបានពិភាក្សាគ្នាចង់បានកូនមួយទៀត។ ដោយ ចិត្តនៅតែនឹករលឹកកូនទាំង២ទោះកូនទាំង២បានស្លាប់ហើយក្ដី។ ពួកគេសម្រេចថា បើបានកូនមួយទៀតបើកូនស្រីដាក់ឈ្មោះ ថា អាម៉ី បើកូនប្រុសដាក់ឈ្មោះថាអាឡុង។ តែបុរសជាប្ដីមិនព្រមទេដោយគាត់ថា កូន ទាំង២ស្លាប់ហើយ កុំយកឈ្មោះកូនដែលស្លាប់មកដាក់ឈ្មោះឱ្យកូនថ្មីអី តែស្ត្រីជា ប្រពន្ធមិនព្រមស្ដាប់។ បុរសជាប្ដីខឹងពេក ក៏ចាប់ទាញអាវនារីជាប្រពន្ធបណ្ដាលឱ្យ រហែកខ្វោក ។
ពេលនោះប្រពន្ធបានស្រែកថា «អាវ អញរហែក អញអាចយកទៅដេរនៅផ្សារ កណ្ដាលបានតែស្អែកនេះយើងនឹងលែងលះគ្នា»។ ស្អែកឡើង២នាក់ប្ដីប្រពន្ធបានទៅសាលាសង្កាត់ដើម្បីដាក់ពាក្យលែងលះ គ្នា។ ក្រោយពីគេសួរដំណើរដើមទងដែលបណ្ដាលឱ្យចង់លែងគ្នា ប្ដីប្រពន្ធទាំង២ក៏រៀបរាប់តាមដំណើររឿង។ មេឃុំស្ដាប់ ហើយអស់សំណើចយ៉ាងខ្លាំង ដោយគ្រាន់តែដាក់ឈ្មោះកូនក៏ឈ្លោះដល់ថ្នាក់លែងគ្នាដែរ ៕ សហការី