ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់​ សហការ ​គ្នា​បង្រ្កាប​មុខសញ្ញា​លក់​ថ្នាំ​ញៀន​ទ្រង់​ទ្រាយ​ធំ​មួយ​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ចាប់​បាន​ថ្នាំញៀន​៥​៧​កញ្ជប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ត្រី​ ស៊ុន​ សុផាត​ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យដឹង​ថាៈ នៅ​រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នគរបាលស្រុកព្រៃនប់​ និង​ នគរបាល​ស្រុក​កំពង់​សិលា​ បាន​សហការ​គ្នា​ បង្រ្កាប​មុខ​សញ្ញា​ ជួញដូរគ្រឿងញៀន​ ទ្រង់​ទ្រាយ​ធំ​១ករណី​ នៅផ្ទះ​លក់​ដូរ​មួយ​កន្លែង​ ជិត​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ​ជាតិ​លេខ​៤ ស្ទឹង​សំរោង​ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់​សិលា ខេត្តព្រះសីហនុ​ ដោយ​បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់​ ជា​មេ​លក់​ថ្នាំញៀន​​ ឈ្មោះ​​​ ឡុង សុភា ភេទស្រី អាយុ​ ៣៥​ឆ្នាំ​ មាន​ទីលំនៅ​ដ្ឋាន​ដូច​ខាងលើ​ ​មុខរបរ​លក់ចាប់ហួយ ។

វត្ថុ​តាង​ចាប់​យក​បាន​ ថ្នាំញៀន​មេ​តំហ្វេ​តា​មីន ចំនួន​៥៧កព្ជាប់ (ធំ៧កញ្ចប់) តូច៥០កញ្ចប់​។

លោកឧត្តម​សេនីយ៍ត្រី​ស៊ុន​ សុផាត​ បាន​បញ្ជាក់​ថា​ មុខ​លក់​ថ្នាំញៀន​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​នេះ​ ត្រូវ​បាន​ លោក​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់​ផែនការ​ឲ្យ​តាម​ដាន​ជាយូរមកហើយ​ ទំ​រាំ​មាន​តំរុយ​ភស្តុតាង​គ្រប់​គ្រាន់​ ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​បាន​ដោយ​ជោគជ័យ​ មាន​ភស្តុតាង​គ្រប់​គ្រាន់​។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖