ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីសតិមិនគ្រប់ម្នាក់ចងកសំលាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៨ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីស្រ្ដីចង់ករសំលាប់ខ្លួនដោយមិនដឹងមូលហេតុ ហេតុការណ៍នេះបានកើតឡើងនៅភូមិសង្រ្គោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទ ឈ្មោះសេង តាំងម៉េង ភេទស្រី អាយុ២៩ឆ្នាំ រស់នៅ ភូមិសារ៉ាយ ឃុំបុស្បខ្នុរស្រុក ចំការលើ ខេត្តកំពង់ចាម។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកខ្លួនឯងពិតមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖