ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារករឿងប្រពន្ធនិងអ្នកជិតខាង រហូតផ្ទុះហិង្សាព្រួតវាយរបួសធ្ងន់ ដឹកដល់មន្ទីរពេទ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៥០នាទីយប់ មានករណីហិង្សារមួយបានកើតឡើង បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ដែលស្ថិតនៅ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សពឈ្មោះ សូត្រ សំ ហៅត្នោត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូរ៊ឺម៉ក នឹងមានប្រពន្ធឈ្មោះ យឺន សារៀម ភេទស្រី អាយុ៣៧ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅភូមិកើតហេតុខាងលើ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុ គឺឈ្មោះ សូត្រ សំ ហៅត្នោត(ជនរងគ្រោះជាសព) បានផឹកស្រាស្រវឹងជោកជាំហើយស្រែកជេរម្ចាស់បន្ទប់ជួល ហើយភ្លាមនោះម្ចាស់បន្ទប់ជួល ក៏បានកាន់អំបោសរកវាយនិងដេញចេញ ហើយក៏ចូលផ្ទះវិញទៅដោយម្ចាស់ផ្ទះមានភ្ញៀវមកលេងផងនោះ ។

ប្រភពបន្តថា បន្ទាប់មកជនរងគ្រោះក៏មកជេរប្រពន្ធនៅមុខបន្ទប់បន្តទៀត ហើយក៏មានឈ្មោះ អ៊ុម ជ័យលក្ខ័ ភេទប្រុស ដែលជាអ្នកនៅជិតនោះក៏ដើរមកទះមួយកំភ្លៀងជនរងគ្រោះមួយដៃ ហើយស្រែកថាឈប់មកឡូឡានៅមុខផ្ទះអញទៀត បន្ទាប់មក ឈ្មោះ យឺន សំអូន ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ត្រូវជាប្អូនថ្លៃ បានមកដល់ក៏ស្ដីបន្ទោសឲ្យជនរងគ្រោះ រហូតឈានដល់ប្រើហិង្សា ដោយវាយនិងទាត់ធាក់យ៉ាងច្រើនទៅលើជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះដួលទៅលើដីសន្លប់បាត់ស្មារតីឈឹង ។ ភ្លាមនោះប្រពន្ធនិងម្ចាស់បន្ទប់ជួលឃើញដូច្នេះក៏នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ពេលទៅដល់ពេទ្យ ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងយោងតាមការពិនិត្យពីជំនាញកោសល្យវិច្ច័យក្រុងនឹង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ បានអោយដឹងថាមាន៖ ១/ស្នាមជាំដាច់រយះនៅលើចិញ្ចើមមួយកន្លែង ;២/ស្នាមជាំដាច់រយះនៅលើបបូមាត់ក្រោមចំហៀងខាងឆ្វេងមួយកន្លែង ;៣/ស្នាមជាំហើមនៅត្រជៀកខាងឆ្វេងមួយកន្លែង ;៤/ស្នាមជាំកោសពងនៅចង្កេះខាងឆ្វេងមួយកន្លែង ;៥/គូទមានលាមកនឹងឈាម ហើយការសន្និដ្ឋានសមត្ថកិច្ចគឺ៖ ស្លាប់ដោយប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ(វាយសម្លាប់) ៕ សុខា សែនជ័យ


ចែករំលែក៖